ឃើញ McGregor ចាញ់ផុយៗពេក Pacquiao លែងមានអារម្មណ៍ចង់ប្រកួតជាមួយ

ប្រធានផ្នែកផ្សព្វផ្សាយរបស់ Manny Pacquiao ជឿជាក់ថាតម្រូវការប្រកួតជាមួយ Conor McGregor នៅក្នុងការប្រកួតឆ្លងក្របខ័ណ្ឌ គឺ "មិនមាននោះទេ" បន្ទាប់ពីអ្នកប្រដាល់សញ្ជាតិអៀរឡង់រូបនេះត្រូវបានផ្តួលដោយកីឡាករ Dustin Poirer យ៉ាងអាម៉ាស់។

កីឡាករល្បីតែរឿងមិនល្អរូបនេះត្រូវបានគេរំពឹងថានឹងដណ្តើមជ័យជម្នះពីដៃគូប្រជែងរបស់គាត់ពេលវិលត្រឡប់មកក្របខ័ណ្ឌ UFC វិញ និងបង្ហាញភាពខ្លាំងក្លារបស់ខ្លួនដើម្បីជំរុញឱ្យរូបគាត់បានប្រកួតជាមួយនឹងអ្នកប្រដាល់ហ្វីលីពីន ប៉ុន្តែត្រូវបានកីឡាករ Dustin ផ្ដួលគាត់យ៉ាងស្រួលត្រឹមទឹកទី២ប៉ុណ្ណោះ។

កីឡាករអៀរឡង់រូបនេះបានអះអាងថា ការដែលខ្លួននឹងប្រកួតជាមួយនឹង Pacman គឺស្ទើរតែក្លាយជាការពិតទៅហើយ ប៉ុន្តែលោក Sean Gibbons ប្រធានផ្សព្វផ្សាយរបស់ Manny Pacquiao បាននិយាយសម្រាលក្តីសង្ឃឹមនៃការប្រកួតឆាប់ៗនាពេលអនាគត ហើយនិយាយថា McGregor មានការងារត្រូវធ្វើច្រើន មុនពេលការប្រកួតនេះអាចត្រូវបានធ្វើឡើង៕ ប្រភព ៖ Daily Mail


 

adverise with khmeread