កោះកុង ៖ យុវជនម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារវិបត្តិផ្ទាល់ខ្លួនបង្កការភ្ញាក់ផ្អើល នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៨ព្រឹកស្ថិតនៅដើមជ្រៃ ភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
សមត្ថកិច្ចនិយាយថា សាកសពរងគ្រោះឈ្មោះ ប៊ូង ធន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ បន្ទាប់មកកម្លាំងប៉ូលិសជំនាញស្រុកស្រែអំបិល សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្រុកស្រែអំបិល និងគ្រូពេទ្យបង្អែកស្រុក បានចុះធ្វើការត្រួតពិនិត្យសាកសពបុរសម្នាក់ ចងកនៅក្នុងព្រៃ ស្ថិតនៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល។
តាមការបំភ្លឺឪពុកម្តាយបញ្ជាក់ថា ជនរងគ្រោះបានចាកចេញពីផ្ទះកាលពីវេលាម៉ោង៣ជិតភ្លឺថ្ងៃទី២៦មករាឆ្នាំ២០២១ រហូតមកដល់ម៉ោង០៧ និង៣០នាទីព្រឹថ្ងៃទី២៧មករាឆ្នាំ២០២១ ក្រុមគ្រួសារបានដើររកក៏ប្រទះឃើញសាកសពដេកស្លាប់នៅក្រោមដើមជ្រៃ រួចរាយជូនសមត្ថកិច្ចតែម្តង។
តាមការពិនិត្យរបស់គ្រូពេទ្យនិងផ្នែកជំនាញឃើញថា «សាកសពមានខ្សែសសៃខៀវរុំនឹងក ប្រវែង១ម៉ែត្រ មានស្នាមជាំខ្មៅ ព័ទ្ធជុំវិញកគឺពិតជាស្លាប់ដោយចងក ពិតប្រាកដមែន»។
ចំពោះសាកសព ប៉ូលិសផ្នែកជំនាញបានធ្វើលិខិតប្រគល់ឱ្យក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី៕
