គន្លឹះជួយថែសុខភាពធ្មេញឱ្យបានល្អជានិរន្ត

សុខភាពមាត់ធ្មេញល្អនឹងផ្តល់ឱ្យអ្នកនូវស្នាមញញឹមដ៏ស្រស់ស្អាត និង ផ្តល់ការទាក់ទាញប្រកបដោយមន្តស្នេហ៍។ ប៉ុន្តែការថែទាំសុខភាពមាត់ធ្មេញឱ្យបានល្អមិនគ្រាន់តែជួយរក្សាសម្រស់ស្នាមញញឹមរបស់អ្នកប៉ុណ្ណោះទេ តែថែមទាំងជួយថែសុខភាពរាងកាយជារួមផងដែរ។

សុខភាពធ្មេញមិនល្អនាំឱ្យហើមអញ្ចាញ ពុកធ្មេញ និងស្រៀវធ្មេញក៏ដូចជាបាក់ធ្មេញផងដែរ។ ជាងនេះទៅទៀត បាក់តេរីដែលវាយប្រហារធ្មេញនិងអញ្ចាញរបស់អ្នកក៏អាចលុកលុយចូលឆ្អឹងដែលទប់ធ្មេញផងដែរ។ រាងកាយរបស់អ្នកបញ្ចេញប្រតិកម្មនឹងជំងឺមាត់ធ្មេញតាមរយៈការធ្វើឱ្យរលាកហើមអញ្ចាញ។ ហើយអ្នកជំនាញខ្លះគិតថា ការរលាកនេះអាចប៉ះពាល់ដល់សរសៃឈាមធំនិងពន្យឺតលំហូរឈាមទៅបេះដូងនិងផ្នែកផ្សេងទៀតនៃរាងកាយ។ បាក់តេរីអាចចូលទៅដល់ឈាមតាមរយៈអញ្ចាញនិងបង្កើតជាកំណកនៅក្នុងសរសៃឈាម។ នេះអាចបង្កឱ្យមានបញ្ហាសុខភាពជារួម ដូចជាជំងឺបេះដូងជាដើម។ 

គន្លឹះថែសុខភាពធ្មេញ ៖
១. រក្សាធ្មេញឱ្យស្អាតជានិច្ចតាមរយៈការដុសធ្មេញ រូសធ្មេញនឹងខ្សែអំបោះ និងប្រើទឹកខ្ពុលមាត់ (ក្រោយញ៉ាំបាយរួច)។ 
២. ពង្រឹងធ្មេញជាមួយរបបអាហារសុខភាព ដូចជា ផឹកទឹកឱ្យបានច្រើន ផឹកទឹកដោះគោឆៅ បង្កើនជាតិប្រូតេអ៊ីន (ត្រី មាន់ទា សាច់គោ ស៊ុត និងទឹកដោះ) ញ៉ាំផ្លែឈើនិងបន្លែ និង ញ៉ាំគ្រាប់ផ្លែឈើ។
៣. បញ្ចៀសអាហារដែលបំផ្លាញធ្មេញ ដូចជា ស្ករស បង្អែម អាហាររឹង ក្រូច អាហារស្អិត គ្រឿងស្រវឹង និង បារី ។
៤. កុំខកខានការពិនិត្យធ្មេញជាប្រចាំ៕ 

adverise with khmeread