adverise with khmeread 1

​ខ្សែប្រយុទ្ធ​លំដាប់ថ្នាក់​ពិភពលោក​ចង់​នៅ​ជាមួយ Chelsea អចិន្ត្រៃយ៍

​    ​ខ្សែប្រយុទ្ធ​ខ្ចី​ជើង កីឡាករ Alexandre Pato ចង់​លេង​នៅ​ក្របខ័ណ្ឌ Premier League ហើយ​កំពុង​កំណត់​គោលដៅ​យក​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​នៅ​ទឹកដី Stamford Bridge នេះ​បើ​យោងតាម​ភ្នាក់ងារ​របស់គាត់​។​

​    ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ ដែល​រក​គ្រាប់​បាល់​ឱ្យ Chelsea កាលពី​ជ័យជម្នះ ៤-០ ទៅលើ​ក្រុម​អន់ Aston Villa កំពុងស្ថិត​ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លឹប Corinthians រហូតដល់​ចុងរដូវ​កាល​នេះ​។​

​    ​អ្នកតំណាង​របស់ Pato លោក Kia Joorabchian បាន​និយាយថា "​គាត់​ចង់​មក Chelsea ព្រោះនេះ​ជា​ជម្រើស​របស់គាត់​។ គាត់​ស្រឡាញ់ Premier League ហើយ​ចង់​នៅទីនេះ​ប្រសិនបើ Chelsea ចង់​រក្សា​គាត់​"​។​

​    ​គាត់​និយាយទៀតថា "​គាត់​នឹង​និយាយ​ជាមួយ​ក្លឹប​នៅ​ចុងរដូវ​កាល​នេះ ព្រោះ​នឹងមាន​គ្រូបង្វឹក​ថ្មី (​លោក Antonio Conte) មក​ទី​នេះហើយ​យើង​នឹងមាន​កិច្ចសន្ទនា (​អំពី​ការផ្ទេរ​ដាច់​)"៕

adverise with khmeread

មតិយោបល់