ក្តីសង្ឃឹមថាភពព្រះសុក្រអាចរស់នៅបាន ត្រូវរលាយ ក្រោយអ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងមួយ

ក្រុមអ្នកវិទ្យាសាស្ត្របានចេញមកទាត់ចោលទាំងស្រុងនូវទ្រឹស្តីមួយដែលថា ភពព្រះសុក្រអាចជាកន្លែងរស់នៅរបស់សរីរាង្គជីវសាស្រ្ត។

កាលពីខែកញ្ញា ក្រុមអ្នកស្រាវជ្រាវអះអាងថាបានរកឃើញបរិមាណឧស្ម័ន Phosphine នៅក្នុងពពកអាស៊ីតរបស់ភពនេះ។

Phosphine ជារឿយៗត្រូវបានបញ្ចេញដោយមីក្រូសរីរាង្គនៅលើផែនដីដែលមិនប្រើអុកស៊ីសែន ដើម្បីដកដង្ហើមដែលជាហេតុធ្វើឱ្យអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ភពព្រះសុក្រអាចជាកន្លែងបង្កបង្កើតជីវិត។

យ៉ាងណាមិញ នៅក្នុងការស្រាវជ្រាវថ្មី អ្នកវិទ្យាសាស្ត្របានអះអាងថា វាមិនមែនជា Phosphine ឃើញនោះទេ ប៉ុន្តែអ្វីដែលរកឃើញគឺជាផូស្វ័រឌីអុកស៊ីត "ធម្មតា"។

ក្រុមស្រាវជ្រាវនេះបានរកឃើញថា ការរកឃើញដំបូងមិនមែនមកពីស្រទាប់ពពករបស់ភពនេះទេ ប៉ុន្តែនៅក្នុងបរិយាកាសខាងលើដែលជាកន្លែងម៉ូលេគុលនឹងត្រូវបំផ្លាញក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយបន្ទោសការភ័ន្តច្រឡំនេះទៅលើកែវយឺត៕ ប្រភព ៖ Daily Mail

adverise with khmeread