សំពោចជាប់ក្នុងម៉ាស៊ីនបោកគក់ ១០០ នាទី នៅមានជីវិតយ៉ាងអច្ឆរិយៈ

សត្វសំពោចចិញ្ចឹមមួយក្បាលនៅរស់រានមានជីវិតយ៉ាងអច្ឆរិយៈ បន្ទាប់ពីចំណាយពេលក្នុងម៉ាស៊ីនបោកគក់១០០នាទីដោយចៃដន្យ។

សត្វសំពោចឈ្មោះ Bandit ត្រូវបានពេទ្យសត្វផ្ដល់១ភាគរយនៃឱកាសរស់ បន្ទាប់ពីជាប់ក្នុងម៉ាស៊ីនបោកគក់១០០នាទី នៅពេលវាលួចចូលទៅក្នុងម៉ាស៊ីនរបស់ម្ចាស់វាក្នុងទីក្រុង Leeds។

សំពោចអាយុ២ឆ្នាំទទួលរងខូចសួត និងជាំពេញខ្លួនក្នុងឧបទ្ទវហេតុនោះ។

គ្រូពេទ្យវះកាត់ David Massey និយាយថា Bandit ជួបរឿងស៊យ នៅពេលចូលមកពេទ្យសត្វ។

Massey និយាយថា "ក្រុមពេទ្យបានធ្វើការភ្លាមៗដើម្បីសង្គ្រោះជីវិតរបស់វា។ ហើយការគិតរហ័សរបស់ម្ចាស់វាចំពោះស្ថានភាពនេះក៏បានជួយយើងធានាបង្ការមិនឱ្យសោកនាកម្មបែបនេះកើតឡើងម្តងទៀត។ ពិតជាអស្ចារ្យ ត្រឹម៤ម៉ោង យើងក៏អាចសង្គ្រោះវាបាន"៕ ប្រភព៖ BBC

-->
adverise with khmeread

អ្នកនឹងចូលចិត្ត