លិ្បចក្ដៅសាច់! ស្ត្រីស្លូវ៉ាគីម្នាក់ធ្វើជាបើកដៃឱ្យចោរប្លន់រួមភេទជាមួយ ដើម្បីទុកពេលឱ្យប៉ូលិសចូលមកចាប់ខ្លួនវា

ចោរប្លន់នៅស្លូវ៉ាគីម្នាក់ត្រូវបានប៉ូលិសចាប់បាន បន្ទាប់ពីស្ត្រីម្នាក់បានធ្វើសកម្មភាពដូចចង់រួមភេទទៅលើចោរនោះ ដើម្បីពន្យារពេលយូរល្មមឱ្យប៉ូលិសមកដល់កន្លែងកើតហេតុ។

បុរសជនជាតិសែប៊ីអាយុ ២៤ ឆ្នាំនោះប៉ុនប៉ងប្លន់ស្ថានីយប្រេងឥន្ធនៈមួយនៅជាយក្រុង Bratislava កាលពីយប់ថ្ងៃអង្គារទី២៦មករា នៅពេលឧបទ្ទវហេតុបានកើតឡើង។

ខណៈចោរព្យាយាមប្រមូលលុយពីទូដែកសុវត្ថិភាព ស្ត្រីជនជាតិឆែកអាយុ ៣៦ ឆ្នាំម្នាក់បានចាប់ផ្តើមធ្វើសកម្មភាពដូចជាចង់រួមភេទមកលើចោរនោះ មុនពេលប៉ូលិសចូលមកដល់ឃើញពួកគេទាំងពីរអាក្រាតកាយជិតអស់នៅលើឥដ្ឋ។

ស្ថានីយទូរទស្សន៍ក្នុងស្រុក Noviny បានរាយការណ៍ថា ឧបទ្ទវហេតុដ៏ចម្លែកនេះបានកើតឡើងនៅពេលដែលបុរសនោះរត់ចូលស្ថានីយប្រេងឥន្ធនៈហើយទាមទារឱ្យបុគ្គលិកប្រគល់ប្រាក់។

ចោរប្លន់នោះបានដាល់បុគ្គលិកម្នាក់នៅខាងក្រោយបញ្ជរជាច្រើនដៃ មុនពេលដកយកប្រាក់ពីបញ្ជរ។ បន្ទាប់មកចោរបានទៅការិយាល័យខាងក្រោយ កន្លែងដែលបុគ្គលិកទី ២ កំពុងអង្គុយ ហើយទាមទារឱ្យបើកទូដែកសុវត្ថិភាព។ ខណៈពេលដែលទូដែកសុវត្ថិភាពកំពុងបើក បុគ្គលិកទីមួយដែលត្រូវជាច្រើនដៃនោះបានរត់ទៅក្រៅ តេទូរស័ព្ទទៅប៉ូលិស ដែលប្រញាប់រួសរាន់ទៅកន្លែងកើតហេតុ។

ទន្ទឹមនោះ ស្ត្រីដែលគេមិនបញ្ចេញឈ្មោះ ហាក់កំពុងធ្វើជាបើកដៃឱ្យចោររួមភេទជាមួយ ដើម្បីពន្យារពេលការគេចខ្លួនរបស់ចោរ។ ក្រោយមក ប៉ូលិសក៏មកដល់កន្លែងកើតហេតុ ចាប់បានចោរនោះតែម្តង។

ចោរនោះឥឡូវកំពុងជាប់គុកបណ្តោះអាសន្ន រង់ចាំការស៊ើបអង្កេត ហើយទូរទស្សន៍ Noviny ផ្សាយថា គេមិនដឹងច្បាស់ទេថាតើចោរនោះនិងស្ត្រីនោះបានឈានដល់ការរួមមេត្រីដល់ចំណុចណានោះទេ៕

-->
adverise with khmeread

អ្នកនឹងចូលចិត្ត