ភ្លើងឆេះឃ្លាំងស្តុកទំនិញទាំងស្រុង ហើយឆេះរាលដាលដល់ផ្ទះ៣ល្វែងថែមទៀត, សមត្ថកិច្ចប្រើប្រាស់ទឹកអស់១១០ឡាន

ភ្នំពេញ ៖ មានគ្រោះអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅឃ្លាំងក្រុមហ៊ុនឡុងភឿង ក្នុងចំណុចដីឡូលេខ៥ ហើយឆេះរាលដាលអស់ផ្ទះ៣ល្វែងថែមទៀត ស្ថិតនៅក្រុមទី៣០ ផ្លូវលេខ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី០១ ខណ្ឌបឹងកេងកង នាវេលាម៉ោង១២ និង៤០ នាទីយប់ថ្ងែសុក្រទី២៩ ខែមករា ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា ម្ចាស់ឃ្លាំងឈ្មោះ ស៊ិន ណាត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ, ឃ្លាំងដែលឆេះទំហំ១៧គុណនឹង២៥ម៉ែត្រឆេះទាំងស្រុង ហើយឆេះរាលដាលដល់ផ្ទះ៣ល្វែងថែមទៀតទំហំ៤គុណនឹង១៦ម៉ែត្រ (មិនទាន់ស្គាល់ឈ្មោះម្ចាស់)។ មូលហេតុឆេះកំពុងស្រាវជ្រាវ ។

សមត្ថកិច្ចបម្តថា ភ្លាមៗនោះមានរថយន្តពន្លត់អគ្គិភ័យ៤០គ្រឿងជួយធ្វើអន្តរាគមន៍ជាបន្តបន្ទាប់រួមមាន រថយន្តប៉ូលិសក្រុង២០គ្រឿង, រថយន្តកោះពេជ្រ៣គ្រឿង, រថយន្តជ្រោយចង្វារ៦គ្រឿង, រថយន្តក្រសួងមហាផ្ទៃ៥គ្រឿង,រថយន្ត ង៧០ចំនួន៤គ្រឿង, រថយន្តស្រាបៀរកម្ពុជា១គ្រឿង, រថយន្តអូឡាំព្យ៉ា១គ្រឿង និងរថយន្តកងរាជអាវុធហត្ថ៥គ្រឿង ហើយបានបាញ់ទឹកអស់១១០ឡានទើបរលត់អស់ទាំងស្រុង៕

-->
adverise with khmeread