ឃាត់បុរសម្នាក់ ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀននៅស្រុកគិរីវង់

តាកែវ ៖ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការប៉ូលិសស្រុកគិរីវង់ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៧ និង៥៥នាទីព្រឹក បានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការប៉ូលិសខេត្តតាកែវ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ  បានបន្តដឹកនាំកម្លាំងប៉ូលិសជំនាញប្រយុទ្ធប្រឆាំងគ្រឿង ញៀនស្រុក ចុះនាំខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ពេជ្រ ពន្លឺ ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២០ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៥២៧/ ២០២០ ដោយចៅក្រមជំនុំជំនះលោកគង់ ភូមិន្ន ចុះថ្ងៃទី៣០ ខែ​ធ្នូ ឆ្នាំ២០២០៕

 

-->
adverise with khmeread