ភ្លើងឆេះឃ្លាំងស្តុកទំនិញទាំងស្រុង ហើយឆេះរាលដាលដល់ផ្ទះ៣ល្វែងថែមទៀតស្លាប់មនុស្ស២នាក់

ភ្នំពេញ ៖ មានគ្រោះអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅឃ្លាំងក្រុមហ៊ុនឡុងភឿង ក្នុងចំណុចដីឡូលេខ៥ ហើយឆេះរាលដាលអស់ផ្ទះ៣ល្វែងថែមទៀត និងស្លាប់មនុស្ស២នាក់ ស្ថិតនៅក្រុមទី៣០ផ្លូវលេខ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី០១ ខណ្ឌបឹងកេងកង នាវេលាម៉ោង ១២ និង៤០ នាទីយប់ថ្ងែសុក្រទី២៩ ខែមករា ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា ម្ចាស់ឃ្លាំងឈ្មោះ ស៊ិន ណាត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ, ឃ្លាំងដែលឆេះទំហំ១៧គុណនឹង២៥ម៉ែត្រឆេះទាំងស្រុង ហើយឆេះរាលដាលដល់ផ្ទះ៣ល្វែងថែមទៀតទំហំ៤គុណនឹង១៦ម៉ែត្រ បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ គឺ១-​ឈ្មោះ​ សយ​ ដារ៉ា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរ​កម្មករ​ ស្នាក់នៅ​ទីតាំងកើតហេតុខាងលើ និង២-ឈ្មោះ​ វ័ន្ត​ ភេទប្រុស​ អាយុ​៣២ឆ្នាំ​ មុខរបរ​កម្មករ​ ស្នាក់នៅ​ទីតាំងកើតហេតុខាងលើ។ មូលហេតុឆេះកំពុងស្រាវជ្រាវ។

សមត្ថកិច្ចបម្តថា ភ្លាមៗនោះមានរថយន្តពន្លត់អគ្គិភ័យ៤០គ្រឿងជួយធ្វើអន្តរាគមន៍ជាបន្តបន្ទាប់រួមមាន រថយន្តប៉ូលិសក្រុង២០គ្រឿង, រថយន្តកោះពេជ្រ៣គ្រឿង, រថយន្តជ្រោយចង្វារ៦គ្រឿង, រថយន្តក្រសួងមហាផ្ទៃ៥គ្រឿង, រថយន្ត ង៧០ចំនួន៤គ្រឿង, រថយន្តស្រាបៀរកម្ពុជា១គ្រឿង, រថយន្តអូឡាំព្យ៉ា១គ្រឿង និងរថយន្តកងរាជអាវុធហត្ថ៥គ្រឿង ហើយបានបាញ់ទឹកអស់១១០ឡានទើបរលត់អស់ទាំងស្រុង៕

-->
adverise with khmeread