adverise with khmeread 1

​រូបភាព​បង្ហាញថា West Ham ត្រូវបាន​ប្លន់​លទ្ធផល​កាលពី​ជំនួប​ជាមួយ Arsenal ម្សិលមិញ​

​    ​កាលពី​ម្សិលមិញ នៅក្នុង​ជំនួប​រវាង​ក្រុម​ញញួរ​ធំ West Ham និង​កាំភ្លើង​ធំ Arsenal មានរឿង​ចម្រូងចម្រាស់​បានកើត​ឡើង ដែល​ក្នុងនោះ​មាន​ទាំង​កំហុស​បច្ចេកទេស​របស់​អាជ្ញាកណ្តាល​ជាច្រើន​ផងដែរ​។​

​    ​នៅក្នុង​នាទី​ទី ១៦ កីឡាករ Manuel Lanzini បានតែ​ត​បញ្ចូល​ទី​បន្ទាប់ពី​ខ្សែប្រយុទ្ធ Andy Carroll ដែល​រកបាន​បី​គ្រាប់​ម្នាក់ឯង​កាលពី​ម្សិលមិញ បាន​ស៊ុត​ផ្កាប់​ចាន​។​

​    ​ប៉ុន្តែ​អាជ្ញាកណ្តាល​ខ្សែបន្ទាត់ បាន​បដិសេធ​គ្រាប់​បាល់​នោះ បើទោះជា​រូបភាព​ហាយ​ឡាយ​បាន​បញ្ជាក់ថា បាល់​នោះ​គឺ​ចូល​ដោយ​ស្របច្បាប់​។​

​    ​ប៉ុន្តែ​រឿង​ដ៏​អាក្រក់​ចំពោះ West Ham គឺ កីឡាករ Mesut Ozil និង Alexis Sanchez របស់ Arsenal បាន​ទម្លាយ​សំណាញ់​ប៉ុន្មាន​នាទី​បន្ទាប់ពី​គ្រាប់​បាល់​មិន​អនុញ្ញាត​នោះ​។ តើ​លោក​អាជ្ញាកណ្តាល​ក្នុងការ​ប្រកួត​នោះបាន​គិត​អ្វី​?៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់