បញ្ជូនបុរសម្នាក់ដាក់គុកពីបទជួញដូរគ្រឿងញៀន

ប៉ៃលិន ៖ កម្លាំងប៉ូលិសជំនាញផ្នែកយុត្តិធម៌នៃស្រុកសាលាក្រៅបាននាំខ្លួនជនត្រូវចោទ​ម្នាក់​ ទៅកាន់​ពន្ធនាគារខេត្តប៉ៃលិន​ កាលពី វេលាម៉ោង១២និង១០នាទីថ្ងៃព្រហស្បតិ៍​ទី២៨ ខែមករា​ ​ឆ្នាំ២០២១ បន្ទាប់ពីត្រូវបានតុលាការចេញដីកាចោទប្រកាន់ពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»។

ប៉ូលិសនិយាយថា ជនត្រូវចោទ​ឈ្មោះ​ឆែម ឆៃដែន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរទីលំនៅភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​។ ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិនចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០កន្លងទៅ៕

-->
adverise with khmeread