ស្ត្រីមានគភ៌ម្នាក់ឱបការពារកូនប្រុសមិនស្តាយជីវិតខ្លួនឯង ពេលចោរប្លន់បាញ់រះក្នុងភោជីយដ្ឋានមួយនៅប្រេស៊ីល

នេះគឺជាគ្រាដ៏រន្ធត់បំផុតដែលខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារទៅក្នុងហាងលក់បឺហ្គ័រមួយកន្លែងក្នុងប្រទេសប្រេស៊ីល នាំឱ្យស្ដ្រីមានផ្ទៃពោះម្នាក់ហក់ទៅឱបកូនប្រុសរបស់គាត់ដើម្បីធ្វើខែលការពារ។

ឧបទ្ទវហេតុនេះកើតឡើងក្នុងសង្កាត់ Federal នៃទីក្រុង Recanto das Emas ប្រទេសប្រស៊ីលកាលពីយប់ថ្ងៃអាទិត្យ ខណៈដែលស្ដ្រីមានផ្ទៃពោះឈ្មោះ Rafaela Dantas បរិភោគអាហារជាមួយនឹងប្ដី និងមិត្តភក្តិ បន្ទាប់ពីចូលរួមបន់ស្រន់នៅព្រះវិហារក្នុងតំបន់រួច។

លោកស្រី Dantas មានទម្ងន់៦ខែ បានប្រាប់សារព័ត៌មានប្រេស៊ីលថា លោកស្រីគិតថាជនសង្ស័យចំនួនពីរនាក់បានសម្រុកចូលហាងនោះដើម្បីប្លន់ ប៉ុន្ដែមានអតិថិជនម្នាក់ព្យាយាមបញ្ឈប់ពួកគេ ដោយមានការបាញ់បោះមុនពេលគ្នាជនសង្ស័យម្នាក់ប្រមូលកាបូបលុយហើយរត់ចេញទៅបាត់ទៅ។

បច្ចុប្បន្នគេមិនទាន់បានដឹងតម្រុយពីចោរនោះទេ ថ្វីបានទូរស័ព្ទមួយគ្រឿងដែលត្រូវបានចោរនោះប្លន់ទៅមានកម្មវិធីតាមដានក៏ដោយ៕

 

-->
adverise with khmeread

អ្នកនឹងចូលចិត្ត