តើផឹកទឹកដោះគោនៅអាយុខ្ទង់ ៣០ ប្លាយ អាចលូតកម្ពស់ថែមឬទេ?

ពិតណាស់ ការផឹកទឹកដោះគោមិនអាចធ្វើឱ្យអ្នកលូតកម្ពស់បានទេនៅអាយុខ្ទង់៣០ប្លាយ។ ប៉ុន្តែទឹកដោះគោអាចជួយឱ្យក្មេងជំទង់អាយុក្រោម ២០ ឆ្នាំ នៅបន្តលូតកម្ពស់បានពី ២០ ទៅ ៤០ ភាគរយទៀត។ នេះគឺដោយសារទឹកដោះគោផ្ទុកទៅដោយប្រូតេអ៊ីន កាល់ស្យូម វីតាមីន A និងវីតាមីន D។ ផឹកទឹកដោះគោមួយកែវរាល់ថ្ងៃមិនត្រឹមជួយកុមារនិងក្មេងជំទង់លូតកម្ពស់និងមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងសុខភាពឆ្អឹងដល់មនុស្សធំផងដែរ។

មូលហេតុដែលមនុស្សអាយុខ្ទង់២០ឡើងទៅលែងលូតកម្ពស់ ទោះខំប្រឹងផឹកទឹកដោះរាល់ថ្ងៃក្តី គឺដោយសារតំបន់ជាលិកាឆ្អឹងទន់ៗចាប់ផ្តើមរឹងលែងអាចលូតលាស់តទៅទៀតបាន។ ករណីនេះកើតឡើងនៅពេលអ្នកឈានចូលដល់វ័យចន្លោះពី ១៨ ដល់ ២៥ ឆ្នាំ។ ប៉ុន្តែប្រសិនបើអ្នកមានអាយុក្រោម ២០ អ្នកនឹងនៅតែមានឱកាសលូតកម្ពស់ថែម ២០ ទៅ ៤០ ភាគរយ តាមរយៈការផឹកទឹកដោះគោទៀងទាត់រាល់ថ្ងៃ។ ប៉ុន្តែលូតថែមឬអត់ក៏អាស្រ័យលើហ្សែន អ័រម៉ូន សុខភាព និងជំងឺប្រចាំកាយរបស់អ្នកផងដែរ។

ក្មេងជំទង់អាយុក្រោម ២០ ដែលចង់បង្កើនកម្ពស់តាមលទ្ធភាពដែលអាចធ្វើទៅបាន គឺគួរផឹកទឹកដោះគោមួយថ្ងៃ ១៣០០ មិល្លីក្រាមរាល់ថ្ងៃ៕ ប្រភព ៖ Curejoy

-->
adverise with khmeread