បិតប៉េងប៉ោះលើមុខផ្ទាល់ពិតជាអាចព្យាបាលស្បែករលាកបានមែន?

មានវិធីធម្មជាតិច្រើនណាស់អាចព្យាបាលស្បែកមុខរលាក។ មួយក្នុងចំណោមនោះគឺប៉េងប៉ោះ។ វិធីព្យាបាលគឺងាយណាស់ គ្រាន់តែចិតប៉េងប៉ោះបិតលើមុខបួនដប់នាទីជាការស្រេច។ លោកអ្នកនឹងភ្ញាក់ផ្អើចំពោះប្រសិទ្ធភាពភ្លាមៗរបស់ប៉េងប៉ោះចំពោះស្បែកមុខ ដែលមើលទៅរលោងល្អ ហើយការឈឺចាប់លើស្បែកក៏បាត់ទៅវិញយ៉ាងលឿន។ 

នេះគឺដោយសារប៉េងប៉ោះផ្ទុកសារធាតុលីកូពីន ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ដើម្បីបន្ថយរលាក។ 

ពិសាប៉េងប៉ោះរាល់ថ្ងៃក៏ជួយទប់ស្កាត់ការរលាកស្បែកពីពន្លឺព្រះអាទិត្យផងដែរ ព្រោះវាផ្ទុកទៅដោយសារធាតុអង់ទីអុកស៊ីដង់។ ប៉េងប៉ោះក៏អាចកម្ចាត់កោសិកាស្បែកងាប់ ប្រយុទ្ធប្រឆាំងនឹងការបំផ្លាញកោសិកា និង រក្សាស្បែកឱ្យភ្លឺថ្លាផងដែរ៕ ប្រភព ៖ Curejoy

-->
adverise with khmeread