ការសិក្សារកឃើញថា ការឆ្លងកូវីដអាចបំផ្លាញគុណភាពទឹកកាមរបស់បុរស និងបន្ថយលទ្ធភាពមានកូន

យោងតាមការសិក្សាថ្មីមួយដែលផ្អែកលើភស្តុតាងពិសោធន៍រួចបានលាតត្រដាងថា កូវីដ១៩ អាចនឹងបំផ្លាញគុណភាពមេជីវិតឈ្មោលនិងកាត់បន្ថយសមត្ថភាពបន្តពូជចំពោះបុរស។

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍កាលពីថ្ងៃសុក្រទី២៩មករាក្នុងទស្សនាវដ្ដី Reproduction ថា ជំងឺកូវីដ ដែលឆ្លងរីករាលដាលពេញពិភពលោកដោយឆក់យកជីវិតមនុស្សជិត២,២លាននាក់ អាចបង្កើនការងាប់កោសិកាមេជីវិតឈ្មោល ការរលាក និងសម្ពាធអុកស៊ីតកម្ម។

អ្នកស្រាវជ្រាវនិយាយថា "លទ្ធផលស្រាវជ្រាវទាំងនេះផ្តល់នូវភស្តុតាងពិសោធន៍ដោយផ្ទាល់ថា ប្រព័ន្ធបន្តពូជរបស់បុរសអាចត្រូវបានជំងឺកូវីដ១៩ កំណត់គោលដៅវាយប្រហារនិងបំផ្លាញ"។

យ៉ាងណាមិញ ក្រុមអ្នកជំនាញបានផ្តល់យោបល់លើការស្រាវជ្រាវនេះថា សមត្ថភាពរបស់វីរុសកូរ៉ូណាក្នុងការបង្កគ្រោះថ្នាក់ដល់លទ្ធភាពមានកូនរបស់បុរសនៅតែមិនទាន់មានការបញ្ជាក់នៅឡើយ។

កូវីដ១៩ បណ្តាលឱ្យមានជំងឺផ្លូវដង្ហើម ជាពិសេសចំពោះមនុស្សវ័យចំណាស់និងអ្នកដែលមានបញ្ហាសុខភាព។

ពិភពលោកបានឃើញករណីដែលត្រូវបានបញ្ជាក់ជាង ១០០ លាននាក់ចាប់តាំងពីជំងឺកូវីដបានលេចចេញពីភាគកណ្តាលប្រទេសចិននៅចុងឆ្នាំ ២០១៩ ។

ឆ្លងតាមរយៈដំណក់ទឹកពីផ្លូវដង្ហើម ជំងឺកូវីដវាយប្រហារសួត តម្រងនោម ពោះវៀន និង បេះដូងរបស់យើង។

ការសិក្សាមុននេះក៏បានបង្ហាញដែរថា កូវីដអាចឆ្លងដល់សរីរាង្គបន្តពូជរបស់បុរស ដោយធ្វើឱ្យចុះខ្សោយដល់កោសិការមេជីវិតឈ្មោលនិងរំខានដល់អ័រម៉ូនបន្តពូជ។ ភ្នាក់ងារទទួលដូចគ្នា ដែលវីរុសកូរ៉ូណាប្រើដើម្បីជ្រៀបចូលជាលិកាសួតក៏ត្រូវបានរកឃើញនៅក្នុងពងស្វាសដែរ៕ ប្រភព ៖ CNA

-->
adverise with khmeread