ពិតជាសាហាវពេកហើយ! ក្មេងអាយុ ៥ ឆ្នាំចេះបើកឡាន Land Cruiser នៅប៉ាគីស្ថាន

វីដេអូមួយនៃក្មេងអាយុ៥ឆ្នាំម្នាក់កំពុងបើករថយន្ត Land Cruiser លើផ្លូវមមាញឹកក្នុងប្រទេសប៉ាគីស្ថាន កំពុងល្បីលើអ៊ីនធឺណេត។

វីដេអូនោះបង្ហាញក្មេងប្រុសម្នាក់បើករថយន្ត Toyota Land Cruiser មួយគ្រឿងលើផ្លូវហាយវេក្នុងទីក្រុង Multan។

អ្នកលេងបណ្ដាញសង្គមម្នាក់ឈ្មោះ Talha បានផុសវីដេអូនេះនៃក្មេងប្រុសនោះកំពុងបើករថយន្តប្រភេទ SUV ពណ៌ខ្មៅនេះនៅលើផ្លូវ Bosan។

នៅលើផុសនោះគណនី Talha បានសរសេរកាលពីថ្ងៃទី២៦មករាថា "ក្មេងប្រុសតូចម្នាក់បើករថយន្ត Land Cruiser ក្នុងទីក្រុង Multan។ តើជើងរបស់គាត់ជាន់ហ្គែរដោយរបៀបណា? តើជាក្មេងអ្វីទៅ!"។

យ៉ាងណាមិញ មានអ្នកបញ្ចេញមតិមួយចំនួនថា ក្មេងអាយុប្រហែល៥ឆ្នាំនោះគ្រាន់តែអង្គុយជិះលើរថយន្តប៉ុណ្ណោះ ហើយមានអ្នកបើកផ្សេងពីក្រោយគាត់ ដោយនេះអាចជា Prank លេងៗ។ ខ្លះទៀតថាក្មេងនោះគឺជាក្មេងអច្ឆរិយៈ ដែលអាចបើករថយន្តធំបែបនេះបាន៕

 

-->
adverise with khmeread