adverise with khmeread 1

​ចាស់​ខ្លឹម​! Ronaldo ស៊ុត​បាន ៣០ គ្រាប់​ជាង​ក្នុង​រដូវ​កាល​នីមួយៗ ៦ លើកចុងក្រោយ

​    ​ខ្សែប្រយុទ្ធ​សង្ហា Cristiano Ronaldo បាន​បំប៉ោង​សំណាញ់​បាន ៣០ គ្រាប់​ជាង​សម្រាប់​រដូវ​កាល​នីមួយៗ ៦ លើកចុងក្រោយ​នេះ ខណៈ Real Madrid បាន​បំបាក់​ក្រុម​ខ្សោយ Eibar ក្នុង​លទ្ធផល ៤-០ កាលពី​ម្សិលមិញ​។​

​    ​តារា​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល​រូបនេះ កំពុងតែ​ប្រយុទ្ធ​ដើម្បី​ស្បែកជើង​មាស​ជាមួយ​កីឡាករ Jonas និង Gonzalo Higuain ដែល​រកបាន ៣០ គ្រាប់​ដូចគ្នា​។​

​    ​ប្រាំមួយ​រដូវ​កាល​ជាប់​គ្នា​ហើយ ដែល Ronaldo បា​នរក​គ្រាប់​បាល់ ៣០ គ្រាប់​ជាង​បែបនេះ​ឱ្យ Real Madrid ដែល​កាលពី​ចូលរួម​ជាមួយ​ក្លឹប​ដំបូង គាត់​រកបាន​តែ ២៦ គ្រាប់​ប៉ុណ្ណោះ​។​

​    ​ក្បាលម៉ាស៊ីន​រក​គ្រាប់​បាល់​រូបនេះ កំពុង​បង្ហាញ​ប្រាប់​ពិភពលោក​ថា អាយុ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​។ ខាងក្រោម​នេះ ជា​តួរ​លេខ​គ្រាប់​បាល់​នា ៦ រដូវ​កាល​ចុងក្រោយ​!

​    ​រដូវ​កាល ២០១០/១១ ៤១ គ្រាប់​
​    ​រដូវ​កាល ២០១១/១២ ៤៦ គ្រាប់​
​    ​រដូវ​កាល ២០១២/១៣ ៣៤ គ្រាប់​
​    ​រដូវ​កាល ២០១៣/១៤ ៣១ គ្រាប់​
​    ​រដូវ​កាល ២០១៤/១៥ ៤៨ គ្រាប់​៕

adverise with khmeread

មតិយោបល់