ពលរដ្ឋអាមេរិកផ្ទុះកំហឹង ខណៈលោកបៃដិនត្រៀមចាក់វ៉ាក់សាំងកូវីដឱ្យមេក្លោងវាយប្រហារថ្ងៃ ១១ កញ្ញា មុនប្រជាជនខ្លួន

មន្ទីរបញ្ចកោណនឹងចាប់ផ្តើមចែកចាយវ៉ាក់សាំងការពារកូវីដ១៩ដល់អ្នកជាប់ឃុំឃាំងនៅឈូងសមុទ្រ Guantanamo រួមទាំងក្រុមភេរវករអាល់កៃដា និងមេក្លោងវាយប្រហារថ្ងៃ១១កញ្ញ Khalid Sheikh Mohammed នៅដើមសប្តាហ៍ក្រោយ។

រដ្ឋអាជ្ញា Clayton Trivett Jr ដែលដឹកនាំរឿងក្តីប្រឆាំងនឹងភេរវករទាំង ៥ នាក់នៅពីក្រោយការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា បានលាតត្រដាងរឿងចាក់វ៉ាក់សាំងនេះនៅក្នុងលិខិតទៅកាន់ក្រុមមេធាវីការពារក្តីកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមកាសែត New York Times លោកបានសរសេរថា "មន្ត្រីមួយរូបនៅមន្ទីរបញ្ចកោណទើបតែចុះហត្ថលេខាលើអនុស្សរណៈយល់ព្រមលើការផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់អ្នកទោសនៅឈូងសមុទ្រ Guantánamo"។

ការចាក់ថ្នាំបង្ការរោគកូរ៉ូណានឹងត្រូវអនុវត្តផ្អែកតាម "មូលដ្ឋានស្ម័គ្រចិត្ត" តាមគោលនយោបាយរបស់មន្ទីរបញ្ចកោណ ដោយតម្រូវឱ្យមានការយល់ព្រមពីអ្នកទទួល លើការព្យាបាលដែលមិនទាំន់ត្រូវបានអនុម័តឱ្យប្រើប្រាស់ពេញលេញដោយ FDA ។

វ៉ាក់សាំង Moderna និង Pfizer បច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់។

លោក Trivett Jr ក៏បាននិយាយផងដែរថា ជំរំឃុំឃាំងរបស់សហរដ្ឋអាមេរិកមួយនេះមានអ្នកជាប់ឃុំ ៤០ នាក់ដែលពួកគេទាំងអស់អាចទទួលបានការចាក់វ៉ាក់សាំងលើកដំបូងនៅថ្ងៃចន្ទ ប្រសិនបើពួកគេមានឆន្ទៈចង់ចាក់៕

-->
adverise with khmeread