ដើម្បីបញ្ចៀសការបិទប្រទេសជាលើកទី៣ បារាំងនឹងបិទព្រំដែនចំពោះប្រទេសទាំងអស់ ដែលនៅក្រៅសហភាពអឺរ៉ុប

នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex និយាយថា បារាំងនឹងបិទព្រំដែនរបស់ខ្លួនចំពោះប្រទេសទាំងអស់នៅក្រៅសហភាពអឺរ៉ុបចាប់ពីថ្ងៃអាទិត្យទី៣១មករាតទៅ។

មនុស្សទាំងអស់ ដែលចង់ចូលពីសហភាពអឺរ៉ុប ត្រូវមានការធ្វើតេស្ត PCR អវិជ្ជមាន លើកលែងតែអ្នកដំណើរចេញចូលជាប្រចាំ។

រដ្ឋមន្ត្រីដឹកជញ្ជូនអង់គ្លេស លោក Grant Shapps ក្រោយមកបានបញ្ជាក់ថា ការហាមឃាត់របស់បារាំងនឹងមិនអនុវត្តចំពោះអ្នកដឹកទំនិញទេ ដោយបន្ថែមថា "ពាណិជ្ជកម្មនឹងបន្តហូរទៅមុខយ៉ាងរលូន"។

លោក Castex និយាយថា មជ្ឈមណ្ឌលផ្សារទំនើបធំៗទាំងអស់នឹងត្រូវបិទ ហើយការធ្វើដំណើរទៅកាន់ដែនដីក្រៅប្រទេសរបស់បារាំងក៏ត្រូវរឹតត្បិតដែរ។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យបង្កើនការត្រួតពិនិត្យរបស់ប៉ូលិសទៅលើប្រជាជន ដែលរំលោភបម្រាមគោចរ ១២ ម៉ោងក្នុងមួយថ្ងៃ រៀបចំពិធីជប់លៀងលួចលាក់ ឬ លួចបើកភោជនីយដ្ឋាន។

លោក Castex និយាយថា​ វិធានការទាំងនេះត្រូវបានដាក់នៅនឹងកន្លែងដើម្បីបញ្ចៀសការបិទប្រទេសជាលើកទី៣៕ 

-->
adverise with khmeread