ក្មេងតូចអាយុ ៤ ឆ្នាំរកឃើញដានជើងដាយណូស័រអាយុកាល ២២០ លានឆ្នាំនៅចក្រភពអង់គ្លេស

ស្នាមជើងដាយណូស័រដែលរក្សាបានយ៉ាងល្អ ត្រូវបានរកឃើញដោយក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់នៅលើឆ្នេរខ្សាច់មួយ។

នាងតូចឈ្មោះ Lily Wilder បានប្រទះឃើញវានៅឆ្នេរខ្សាច់ Bendricks Bay ក្នុងភូមិ Barry ស្រុក Vale of Glamorgan នៃចក្រភពអង់គ្លេស ហើយអ្នកវិទ្យាសាស្ត្រជឿថាវាអាចជួយបង្កើតរបៀបដែលពួកដាយណូស័រដើរលើផែនដី។

ស្នាមជើងដែលប្រទះឃើញក្នុងខែមករានេះ គឺមានអាយុកាល ២២០ លានឆ្នាំ និងរក្សាបានយ៉ាងល្អក្នុងភក់។

ខណៈគេមិនអាចប្រាប់បានពីប្រភេទសត្វដាយណូស័រអ្វី ស្នាមជើងប្រវែង១០សង់ទីម៉ែត្រនេះទំនងជាមកពីដាយណូស័រកម្ពស់ ៧៥ សង់ទីម៉ែត្រ។

អ្នកសិក្សាអំពីគ្រោងឆ្អឹងនៅសារមន្ទីរជាតិវែល លោក Cindy Howells បានពណ៌នាវាថាជា "សំណាកល្អបំផុតមិនធ្លាប់មាននៅលើឆ្នេរនេះ"។

ម្តាយរបស់ Sally និយាយថា «វាគឺជា Lily និង Richard (ឪពុករបស់នាង) ដែលបានរកឃើញស្នាមជើងនេះ។ Lily បានឃើញវានៅពេលពួកគេកំពុងដើរ ហើយនិយាយថា "មើលទៅប៉ា "។ នៅពេល Richard ត្រឡប់មកផ្ទះហើយបង្ហាញរូបថតដល់ខ្ញុំ ខ្ញុំគិតថាវាអស្ចារ្យណាស់។ Richard គិតថាវាល្អពេកសឹងមិនអាចជឿថាជាការពិតទេ។ ខ្ញុំបានទាក់ទងអ្នកជំនាញដែលបានយកដានជើងពីទីនោះ"។

ដាយណូស័រដែលបានបន្សល់ទុកដានជើងនេះ ត្រូវបានគេពណ៌នាថាជា "សត្វតូចមួយ" ដែលនឹងដើរជើងពីរ ហើយតាមប្រមាញ់សត្វល្អិតតូចៗដទៃទៀត។

ស្នាមជើងស្រដៀងគ្នានៅសហរដ្ឋអាមេរិកត្រូវបានគេដឹងថាជារបស់ដាយណូស័រប្រភេទ Coelophysis ៕ ប្រភព ៖ BBC


 

-->
adverise with khmeread