ប្តីអាយុ៤៨ឆ្នាំប្រចណ្ឌប្រពន្ធអាយុ៦០ឆ្នាំទាញកាំបិតផ្គាក់ដេញកាប់ប្រពន្ធរបួសត្រូវប៉ូលិសឃាត់ខ្លួន

កំពង់ស្ពឺ​ ៖  ប៉ូលិស​បានទ​ទួលបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ ហ៊ឹន យុន ភេ​ទស្រី អាយុ​៦០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រ​យឹង ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ប្តឹងពីឈ្មោះ​ ហែម ក្រឹង ភេទប្រុស អាយុ៤៨ឆ្នាំ​ ត្រូវ​ជាប្តី​ ពីបទ «ប្រើហិង្សា​ដោយចេតនា​ប៉ុនប៉ង​សម្លាប់​រូបគាត់ដោយយកកាំបិតផ្គាក់ដងឈើប្រវែង៥៥ស.ម យកមកកាប់គាត់​»។ 

តាមការបញ្ជាក់​ឱ្យ​ដឹងពីជនរងគ្រោះ​ ជាភរិយាបាន​រៀបរាប់​ថា​ ជនល្មើសជាប្ដីបានឈ្លោះប្រកែកជាមួ​យគាត់កាលពីវេលាម៉ោងប្រមាណ​ ៨​ព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០២១​ លុះការ​ឈ្លោះ​ប្រកែក​កាន់តែក្ដៅទៅៗ​ បុរសជាប្ដីដែលមា​នកម្លាំងខ្លាំងផងនោះបានគំរាមសម្លាប់រូបគាត់​។ ​

ស្ត្រីរងគ្រោះបន្តថា មួយសន្ទុះកំហឹងមិនទាន់រលត់បុរសជាប្ដីបានស្ទុះទៅ​ទាញកាំបិតផ្គាក់ដងឈើ​ យកមកប៉ុនប៉ងកាប់សម្លា​ប់​តែម្ដង​ ប៉ុន្តែ​ជនរងគ្រោះបានគេចផុតត្រូវចំស្មា​ និងគុម្ពត្រចៀក​ របួស​ស្រាល​ ហើយលោកប្ដីបានចាប់ទាញជាប់​វ៉ៃជាច្រើនដៃនិងសង្កត់ក​ ពេលនោះគាត់ខំរើបម្រាស់ទើបរត់រួ​ចចេញមកខាងក្រៅផ្ទះស្រែកឱ្យអ្នកភូមិជួយតែម្តង។ 

បើតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលកើតជាហិង្សារហូតឈានដល់ការ​ប៉ុនប៉ង​សម្លាប់​ប្រពន្ធ​ ក៏ព្រោះតែ​ភ្លើងប្រច័ណ្ឌ​ប្រពន្ធជាមួយអ្នកជិត​ខាង​។​​ វត្ថុតាង​ដកហូតបាន​កាំបិត​ផ្គាក់​ដងឈើមួយ​។ ជនសង្ស័យ​ខាងលើសមត្ថកិច្ចបានហៅមកអធិ​ការដ្ឋា​ន​ប៉ូលិសស្រុកភ្នំស្រួច​ ធ្វើ​ការសាកសួរ​ និងកសាងសំណុំ​រឿង​ អនុវត្តតាមនីតិវិធី៕


 

-->
adverise with khmeread