យុវជនម្នាក់ស្រវឹងស្រាបើករថយន្តព្រូសឡើងលើចិញ្ចើមផ្លូវបុកបង្គោលភ្លើងថ្មហើយបន្តបុកស៊ុមថ្មដែលព័ទ្ធដើមឈើ

ភ្នំពេញ ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបើកដោយយុវជនម្នាក់ស្រវឹងស្រា ​បោះពួយក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលភ្លើងថ្ម និងស៊ុមថ្មព័ទ្ធជុំវិញដើមឈើបាក់បែក ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខផ្សារឯករាជ្យ៣  ផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

យោងតាមសម្តីសន្តិសុខម្នាក់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ​មុនកើតហេតុគាត់ឃើញយុវជនម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត បានបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ស ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 2BG-8872 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន។

ខណ:មកដល់កន្លែងកើតហេតុខាងលើក៏រេចង្កូតមកខាងស្តាំដៃបានបុកឡើងខឿនចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើងថ្មបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តបុកស៊ុមថ្មដែលព័ន្ធជុំវិញដើមឈើបណ្តាលឱ្យបាក់បែកខ្ទេច។ ចំណែករថយន្តបង្ក ខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុងទៅមុខលែងរួច។ តែសំណាងល្អមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏ទំនាក់ទំនងទៅផ្នែកជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread