កុមារ២នាក់លង់ទឹកស្រះស្លាប់នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង ៖ មានករណីកុមារា កុមារី២នាក់លង់ទឹកស្រះស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើងនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថៃ្ងសុក្រទី២៩ ខែមករា ឆ្នាំង២០២១ វេលាម៉ោងប្រហែល១១ព្រឹក។

សមត្ថកិច្ចនិយាយថា កុមាររងគ្រោះ២នាក់គឺ១-ឈ្មោះ យន គីមមួយ អាយុ០៤ឆ្នាំ ភេទស្រី រស់នៅភូមិកើតហេតុខាងលើ និង២- ឈ្មោះ ហៀង ដាលីន ភេទប្រុស ឣាយុ ០៣ ឆ្នាំ រស់នៅភូមិឃុំខាងលើ​។ មូលហេតុ ដោយឪពុកម្តាយរបស់ក្មេងទាំង ០២ ខាងលើនេះចេញទៅធ្វើការទាំងអស់គ្នា ហើយទុកឱ្យនៅជាមួយតា យាយ ជាអ្នកមើល។

សពកុមារា កុមារីទាំង២នាក់បានប្រគល់ជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី បន្ទាប់បានធ្វើកោសល្យពិច័យរួចបញ្ជាក់ថា «ពិតជាស្លាប់ដោយសារលង់ទឹក»៕

-->
adverise with khmeread