បទចម្រៀង ៥បទរួមគ្នារវាង ព្រាប សុវត្ថិ និ ង តន់ ចន្ទសីម៉ា បញ្ជាក់ថា ជាដៃគូឥតខ្ចោះនារដូវចូលឆ្នាំខ្មែរ ខាងមុខ

ភ្នំពេញៈ ផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុក បញ្ចេញ អាល់ប៊ុម សម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មីហើយដោយនៅក្នុងនោះ  គេឃើញមានបទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និ ង តន់ ចន្ទសីម៉ា មានបទច្រើនជាងគេហើយសុទ្ធតែទទួលបានការ ចាប់អារម្មណ៍ជាខ្លាំង។

បទ ចម្រៀង ដែលកំពូលតារា ចម្រៀង ទាំងពីរខាងលើបានចេញមានដល់ទៅ 5បទហើយសុទ្ធតែសឹងជា បទ ចម្រៀងឆ្លងឆ្លើយបែបរាំសប្បាយ។ បទ"កាត់ឆុង" ជា បទដែល ព្រាប សុវត្ថិ និ ង តន់ ចន្ទសីម៉ា ច្រៀង រួម គ្នាជាលើកដំបូងបន្តបន្ទាប់មាន បទ" ប្រហុក",បទ"រកស៊ីជាមួយយក្ស" ," អរគុណ កាមេរ៉ា" នឹង បទ"មាន់កម្សត់"ហើយ បទ នីមួយៗគ្រាន់តែចេញភ្លាម អ្នកទស្សនារាប់លានដង។  

តាមការបញ្ជាក់ពី លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra ខាងផលិតកម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីឲ្យគ្រប់តារាចម្រៀង ទាំងអស់នៅក្នុងផលិតកម្មហើយយើងនឹងបញ្ចេញជារៀងរាល់ថ្ងៃ។ អ្នកដឹកនាំផលិតកម្មរូបនេះថ្លែង ថាបន្ទាប់ពីបានប្រលែងបទ ចូលឆ្នាំប៉ុន្មានបទមក នេះឃើញថា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា គឺពិតជាដៃគូស័ក្កិសមបំផុតសម្រាប់បទចូលឆ្នាំក្នុងនោះដែរGalaxyមិនមែនមាន តែ៤បទនោះទេពោលតាមផែនការគឺយើងមានបទជាច្រើនទៀតសម្រាប់ឲ្យកំពូលតារាចម្រៀងទាំងពីរនេះច្រៀង។


ចង់ដឹងថាទាំង៥បទសម្រាប់អបអរចូលឆ្នាំរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖
ទី១/បទ"កាត់ឆុង" 

ទី២/បទ"  ប្រហុក"

ទី៣/បទ"រកស៊ី ជា មួយ យក្ស"

ទី៤/បទ" អរគុណ កាមេរ៉ា"

ទី៥/បទ"មាន់ កម្សត់"

 

-->
adverise with khmeread