adverise with khmeread 1

​អ្នក​ប្រដាល់ Anthony Joshua ចំណាយពេល​ត្រឹមតែ ២ ទឹក​ដើម្បី​បំបាក់​គូប្រកួត

    ​កីឡាករ Anthony Joshua បាន​គ្រង​តំណែង​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក IBF បន្ទាប់ពី​បំបាក់​អ្នក​ប្រដាល់​អាមេរិក Charles Martin នៅក្នុង​ទឹក​ទី ២ នៅ​សង្វៀន O2 Arena​។​

​    ​កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ ២៦ ឆ្នាំ​រូបនេះ បានចាប់ផ្តើម​បាន​យ៉ាង​ល្អ​ជាមួយនឹង​កណ្តាប់ដៃ​ធ្ងន់ៗ​ក្នុង​ទឹក​ទី ១ ហើយ Martin ត្រូវបាន​វ៉ៃ​ឱ្យ​ដួល​តែម្តង​នៅក្នុង​ទឹក​ទី ២ ដោយសារ​កណ្តាប់​ដៃស្តាំ​ដ៏​ធ្ងន់​របស់ Joshua​។​

​    ​Martin បាន​ងើបឈរ​ដើម្បី​បន្ត​ការប្រកួត​ប៉ុន្តែ​បាន​ស៊ី​មួយ​ដៃស្តាំ​ម្តងទៀត​ហើយ​លោក​អាជ្ញាកណ្តាល​បាន​បញ្ឈប់​ការប្រកួត ដោយ​ធ្វើឱ្យ កីឡាករ Anthony Joshua គ្រង​ខ្សែក្រវាត់​នៅក្នុង​ទឹកដី​របស់ខ្លួន​តែម្តង​។​

​    ​នេះ​ជ័យជម្នះ​លើក​ទី ១៦ របស់ Joshua ដោយ​ការ​វ៉ៃ​ឱ្យ​សន្លប់ ហើយ​រូបគេ​នឹង​គ្មាន​បញ្ហា​អ្វី​ឡើយ​ជុំវិញ​ការ​វ៉ៃ​ជាមួយ​គីឡូ​ធ្ងន់​ដូចជា Tyson Fury និង David Haye នោះ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់