បងប្អូនជីដូនមួយរបស់តារាចម្រៀង Beyoncé ត្រូវគេបាញ់ស្លាប់

តារារ៉ែបម្នាក់ត្រូវជាបងប្អូនជីដូនមួយរបស់តារាចម្រៀង Beyoncé ត្រូវគេបាញ់ស្លាប់ក្នុងផ្ទះល្វែងរបស់គាត់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី២៩មករា។

Martell DeRouen វ័យ ៣៤ឆ្នាំត្រូវបានរកឃើញដោយប៉ូលិសនៅឯផ្ទះរបស់គាត់កាលពីថ្ងៃអង្គារ ខណៈពួកគេកំពុងអនុវត្តការត្រួតពិនិត្យសុខុមាលភាព។

មិត្តភក្តិនិងក្រុមគ្រួសាររបស់តារារ៉ែបរស់នៅទីក្រុង San Antonio មានឈ្មោះក្រៅថា Kardone កំពុងស្វែងរកយុត្តិធម៌នៅពេលប៉ូលិសតាមប្រមាញ់ជនសង្ស័យឈ្មោះ Sasha Skare អាយុ ២១ ឆ្នាំ។

ក្នុងឆ្នាំ ២០១៩ Skare ក៏ត្រូវបានចោទប្រកាន់ពីបទប្រើហិង្សាទាក់ទងនឹងការបាញ់សម្លាប់មិត្តប្រុសរបស់នាងដែរ។

DeRouen ដែលមានដើមកំណើតនៅទីក្រុង Louisiana បានចុះហត្ថលេខាជាមួយផលិតកម្មចម្រៀង The Orchard ដែលជាកម្មសិទ្ធិរបស់ Sony Music ។

Kardone ត្រូវបានគេស្គាល់ជាទូទៅនៅក្នុងតំបន់របស់គាត់ថាជាបងប្អូនជីដូនមួយរបស់តារាចម្រៀង Beyoncé ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគាត់បានផ្លាស់ប្តូរដំណើរជីវិតដោយការស្វែងរកតន្ត្រីផ្ទាល់ខ្លួនរបស់គាត់ ដោយមិនពឹងភាពល្បីរបស់ Beyoncé ៕ 


 

-->
adverise with khmeread