បុរសម្នាក់ចងកសម្លាប់ខ្លួនឯងលើដើមឈើនៅស្រុកបរិបូណ៌

កំពង់ឆ្នាំង ៖ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើលកើតឡើងស្ថិតនៅភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី២៨ មករា ២០២១ ចន្លោះម៉ោង១០យប់ដល់ម៉ោង៦ព្រឹកថ្ងៃ២៩ មករា ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ សេង ប៉ន ភេទប្រុស អាយុ៤៩ឆ្នាំរស់នៅ ភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ មូលហេតុមានជម្ងឺសសៃប្រសាទ ហើយបានទៅចងកសម្លាប់ខ្លួននៅដើមឈើ ។ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យពិច័យរួច បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread