ឃាត់មុខសញ្ញា​​ប្រុសស្រី១៨នាក់លួច​-​ឆក់ស្ទើរ​រាល់ថ្ងៃរំខានមកលើ​ពលរដ្ឋ ភ្ញៀវទេសចរ​ជាតិនិង​ភ្ញៀវ​អន្ដរជាតិ

ព្រះសីហនុ ៖ ជនសង្ស័យប្រុសស្រីជាមុខសញ្ញា​លួច-ឆក់​១៨នាក់ត្រូវបានកម្លាំងប៉ូលិសខេត្តព្រះសីហនុឃាត់ខ្លួន​កាលពីថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ ហើយ​ក្រុម​នេះតែងតែ​ធ្វើ​សកម្មភាពលួច​-​ឆក់ស្ទើរ​រាល់ថ្ងៃរំខានមកលើ​ពលរដ្ឋ ភ្ញៀវទេសចរ​ជាតិនិង​ភ្ញៀវ​អន្ដរជាតិ​ដែល​ស្នាក់នៅខេត្ដ​ព្រះសីហនុ នាពេល​កន្លងមក។

ប៉ូលិសនិយាយថា ជនសង្ស័យ​ទាំង ១៨ នាក់​ជា​យុវជននិង​ជា​អនីតិជនមាន​អាយុ​ចន្លោះ​ពី១២​ឆ្នាំ ដល់២១​ឆ្នាំ ក្នុងនោះ​មាន​ស្រី​ចំនួន ៣​នាក់​រួមមាន ១-​ឈ្មោះ ខៃ ឈឺ​ឈី អាយុ១២​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ (​ប្រគល់ជូន​អាណាព្យាបាល​អប់រំ​), ២-​ឈ្មោះ ជា លក្ខិណា អាយុ១៩​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ, ៣-​ឈ្មោះ ឌុយ ច​ន្ធូ អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្អុយ​២ ឃុំ​ត្រពាំង​ស្អុយ ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ​,
​ក្រៅពីនេះ​ជា​ប្រុស រួមមាន ១-​ឈ្មោះ រ័ត្ន លី​ហួរ អាយុ ១៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​៣ សង្កាត់​លេខ​១​, ២-​ឈ្មោះ ឡុង ហួរ អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ ,៣-​ឈ្មោះ សុខ បញ្ញា អាយុ ១៦​ឆ្នាំ, ៤-​ឈ្មោះ វ៉ាន់ មេ​ង​ជូ អាយុ ១៤​ឆ្នាំ, ៥-​ឈ្មោះ ហុង ឌី​ត្យា​មន្នី អាយុ ១៧​ឆ្នាំ, ៦-​ឈ្មោះ ចុក សុគា អាយុ ១៥​ឆ្នាំ, ៧-​ឈ្មោះ នួន ចន្ថា អាយុ ១៥​ឆ្នាំ, ៧-​ឈ្មោះ ណិ​ត ប៊ុនហេង អាយុ ១៦​ឆ្នាំ, ៨-​ឈ្មោះកិច្ច ម៉ី អាយុ ១៤​ឆ្នាំ, ៩-​ឈ្មោះ បៃ កុសល អាយុ ១៦​ឆ្នាំ, ៩-​ឈ្មោះ យ៉ាង វ៉ាង អាយុ ១៦​ឆ្នាំ, ១០-​ឈ្មោះ សាំង សៀង​ហៃ អាយុ ២១​ឆ្នាំ, ទាំង​១០​នាក់​នេះ រស់នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ, ១១-​ឈ្មោះ វង្ស ពិសិដ្ឋ អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ, ១២-​ឈ្មោះ ជន វីរៈ អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​, ១៣-​ឈ្មោះ វ៉ាន់ លោក​វា​និ​ត អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ។​

ប៉ូលិសបន្តថា ចំណែក​មធ្យោបាយនិង​វត្ថុតាងដកហូត​ រួមមាន ម៉ូតូ​ចំនួន ៤​គ្រឿង ក្នុងនោះ ម៉ូតូ​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ទាំង​៤​គ្រឿង មាន​ស៊េរី​ឆ្នាំ​២០២០ ចំនួន​២​គ្រឿង, ស៊េរី​ឆ្នាំ​២០១៨ ឡើង​ស៊េរី​២០២០ ចំនួន​១​គ្រឿង, ស៊េរី​ឆ្នាំ​២០១៣ចំនួន​១​គ្រឿង និង​ម៉ូតូ Excenter ចំនួន​១​គ្រឿង ដែលជាមធ្យោបាយធ្វើ​សកម្មភាព​, ម្សៅ​ស​ថ្លាសង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ៣ កញ្ចប់​តូច និង​សំបក​ថង់​ស​ថ្លាសម្រាប់​វេច​ខ្ចប់សារធាតុ​ញៀន, ស្លាកលេខ​ម៉ូតូចំនួន​១​សន្លឹក, ក្បាំង​ម៉ូតូ​ហុងដា សេ១២៥ ១​ឈុត, ដំបង​គ្រលាស់ចំនួន​១, កាំបិតប៉័ងតោចំនួន​១ និង​ចម្ពាមកៅស៊ូ​ចំនួន​១​។ 

ជនសង្ស័យ និង​វត្ថុតាងត្រូវបានកម្លាំងប៉ូលិស​ចាត់​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស តាមច្បាប់​៕

-->
adverise with khmeread