ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅស្រុកកំពង់លែង

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសជំនាញស្រុកកំពង់លែង បានសហការជាមួយកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលច្រណូក ដឹកនាំដោយលោកវរសេនីយ៍ទោ សន ធា អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបលើកមុខសញ្ញាប្រើប្រាស់ ជួញដូររក្សាទុក និង ចែកចាយនូវសារធាតុញៀន និងបានធ្វើការឃាត់ខ្លួនមុខសញ្ញាម្នាក់ នាថ្ងៃសុក្រទី ២៩ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង៥និង៣៥ នាទីល្ងាច។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឆៃ ចន្នី ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ​ខេត្តកំពង់ឆ្នាំង។ ដកហូកថ្នាំម្សៅក្រាមពណ៌សចំនួន ០២ កញ្ចប់តូច។ ​បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញបានកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តចាត់ការបន្ត៕

-->
adverise with khmeread