កូវីដ១៩ ៖ ហូឡង់ប្រើធម៌ក្តៅបំបែកបាតុករតវ៉ាបម្រាមគោចរ ខណៈកំហឹងផ្ទុះពេញអឺរ៉ុបរឿងរឹតបន្តឹងខ្លាំងក្លាពេក

បាតុកម្មប្រឆាំងការបិទប្រទេសហូឡង់ក្នុងសប្ដាហ៍នេះបានបង្កើតរូបភាពភ្ញាក់ផ្អើលជាច្រើន។ ប៉ុន្តែមានរូបមួយដែលអាចក្លាយជានិមិត្តរូបលេចធ្លោជាងគេ គឺ ប៉ូលិសបាញ់ទឹកខ្ទប់បាតុកររហូតបែកប្រេះលលាដ៍ហូរឈាមឈុល។

ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងនឹងការដាក់បំរាមគោចរនៅទូទាំងប្រទេសនៅម៉ោង៩យប់នៅទីក្រុង Eindhoven ដែលដាក់ចេញចាប់តាំងពីថ្ងៃអាទិត្យមក ឡានទឹករបស់ប៉ូលិសមួយគ្រឿងបានបង្វែរកាណុងបាញ់ទឹកទៅលើនារីវ័យក្មេងម្នាក់ ដែលត្រូវបានខ្ទប់នឹងជញ្ជាំងបេតុងយ៉ាងខ្លាំង ធ្វើឱ្យនាងរបួសជាទម្ងន់។

នាងបានដួលទៅនឹងដីហើយត្រូវបានគេថតជាប់ជាមួយនឹងឈាមហូរពេញមុខរបស់នាង។ ក្រោយមកស្ត្រីរងគ្រោះត្រូវគេស្គាល់ឈ្មោះថា Denisa Stastna ដោយនាងប្រេះឆ្អឹងលលាដ៍ក្បាលនិងរយះក្បាលដេរ ១៥ ថ្នេរ។

យោងតាមប៉ូលិសបានឱ្យដឹងថានាងត្រូវបានកំណត់គោលដៅបាញ់ទឹកដាក់ ដោយសារនាងនិងមិត្តប្រុសមិនអើពើនឹងការណែនាំដដែលៗឱ្យចាកចេញពីតំបន់មួយនៃទីក្រុង កន្លែងដែលការតវ៉ាប្រឆាំងបម្រាមគោចរបានផ្ទុះឡើងអស់រយៈពេលជាច្រើនម៉ោង។

វីដេអូនៃឧបទ្ទវហេតុនេះភ្លាមៗបានល្បីពេញអ៊ីនធឺណេត ដោយពួកគេភ្ញាក់ផ្អើលចំពោះការផ្ទុះអំពើហិង្សាភ្លាមៗនៅក្នុងប្រទេសមួយដែលល្បីល្បាញថាជាប្រទេសមួយដែលមានសេរីភាពនិងការអធ្យាស្រ័យនិងអរិយធម៌រុងរឿងបំផុតមួយនៅក្នុងពិភពលោក។

នៅសប្តាហ៍នេះប្រជាជនរាប់ពាន់នាក់ដែលគោរពច្បាប់បានចូលរួមក្នុងការធ្វើកុបកម្មនិងការលួចប្លន់ វាយប្រហារទៅលើប៉ូលិសជាមួយនឹងដបសាំង ផាវ និងវត្ថុគប់ប្លោងពេញៗដៃ។ មនុស្សជាង ៤០០ នាក់ត្រូវបានចាប់ខ្លួននិង ៥.៧០០ នាក់ត្រូវបានផាកពិន័យ ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread