ក្មេងស្រីជនជាតិដើមភាគតិចកូឡុំប៊ីប្រថុយជីវិតតោងខ្សែពួរឆ្លងកាត់ទឹកហូរទៅកុលសម្ព័ន្ធរបស់នាង ក្រោយទឹកបុកដាច់ស្ពាន

នេះជាគ្រាដ៏គួរឱ្យភ្ញាក់ផ្អើលដែលក្មេងស្រីវ័យក្មេងម្នាក់ប្រថុយជីវិតឆ្លងទន្លេហូរខ្លាំងមួយបន្ទាប់ពីស្ពានតែមួយគត់ដែលភ្ជាប់សហគមន៍ជនជាតិដើមរបស់នាងជាមួយទីក្រុងជិតបំផុតបានបាក់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសៅរ៍ទី៣០មករា។

ស្ពានទ្រុឌទ្រោមនៅលើដងទន្លេ Aguita នៅទីក្រុង Pueblo Rico ប្រទេសកូឡុំប៊ីត្រូវបានប្រើដោយសមាជិកកុលសម្ព័ន្ធ Embera Chami ប្រហែល ២.០០០ នាក់ មុនពេលវាត្រូវទឹកជំនន់ទាញទៅបាត់កាលពីខែវិច្ឆិកា។

វីដេអូដ៏ខ្លោចចិត្តនេះបានបង្ហាញកុមារីម្នាក់កំពុងតស៊ូនឹងកម្លាំងធម្មជាតិ ខណៈនាងព្យាយាមទៅច្រាំងទន្លេម្ខាងទៀត ដោយពឹងតែខ្សែពួរមួយប៉ុណ្ណោះដើម្បីតោង។

សាស្រ្តាចារ្យសាកលវិទ្យាល័យលោក Daniel Silva Orrego ដែលជាសមាជិកសភាមកពីមណ្ឌល Risaralda ដែលរួមបញ្ចូលទាំងក្រុង Pueblo Rico បាននិយាយថា "ទាំងនេះគឺជាលក្ខខណ្ឌគ្រោះថ្នាក់ដែលកុមារនិងមនុស្សពេញវ័យត្រូវឆ្លងកាត់ទន្លេនេះ"។

លោកបានជំរុញឱ្យអភិបាលក្រុង Pueblo Rico ចាត់វិធានការបន្ទាន់ មុនពេលមនុស្សត្រូវបាត់បង់ជីវិត។ 

កាសែតក្នុងស្រុករាយការណ៍ថា អភិបាលក្រុង Pueblo Rico លោក Leonardo Siagama Gutierrez មិនគ្រាន់តែមិនបានអើពើសង់ស្ពានថ្មីប៉ុណ្ណោះទេ តែថែមទាំងជះលុយជាង ២ ម៉ឺនដុល្លារលើពិធីជប់លៀងខ្ជះខ្ជាយទៀតផង ត្បិតឥឡូវកំពុងមានវិបត្តិកូវីដ៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread