ចៅក្រោមកំពុងកាត់ក្តីស្ត្រីម្នាក់ពីបទលួច ខណៈកំពុងហៀបនឹងលើកញញួរគោះកាត់សេចក្តីចុងក្រោយ លោកប្តីល្អចូលមកដល់បន្ទប់តុលាការ...!

សំណើច ៖ ចៅក្រមកំពុងសួរស្ត្រីម្នាក់ថាតើនាងលួចស្អីគេ។ ស្ត្រីជាប់ចោទតបថា នាងលួចផ្លែសារីមួយថង់។ 

ចៅក្រមសួរទៀត "តើមានផ្លែសារីប៉ុន្មាននៅក្នុងថង់?"។ ស្ត្រីជាប់ចោទឆ្លើយថា "៦ផ្លែ"។ 

ក្រោយពិចារណាដិតដល់ ចៅក្រមសម្រេចកាត់ឱ្យជាប់គុកមួយយប់សម្រាប់សារីមួយផ្លែ ចឹងសរុបត្រូវជាប់គុក ៦ យប់។ 

ខណៈនោះស្ត្រីជាប់ចោទភិតភ័យ មិនដឹងរកនរណាជួយទេ។ ហើយមុនពេលចៅក្រមគោះញញួរកាត់ក្តីចុងក្រោយ ស្រាប់តែប្តីល្អរបស់នាងចូលបន្ទប់តុលាការ ស្រែកថា "លោកចៅក្រមជាទីគោរព សូមរង់ចាំមួយភ្លែត!"។

ចៅក្រមក៏ឈប់សិន ហើយស្តាប់នូវអ្វីដែលប្តីជនជាប់ចោទបម្រុងនឹងនិយាយ។ 

ប្តី ៖ "នាងក៏លួចសណ្តែកសៀងមួយថង់ផងដែរ!"៕ 

 

-->
adverise with khmeread