ជនជាតិជប៉ុនបង្កើតរ៉ូបូតចាប់ចោរ មានប្រទេសជាច្រើនចាប់អារម្មណ៍ទិញ ដល់ពេលប្រទេសមួយចុងក្រោយគេសាកល្បងមើល ដាច់ផ្ងារ...!

សំណើច ៖ ជនជាតិជប៉ុនបានបង្កើតរ៉ូបូតចាប់ចោរ ហើយក្រោយសាកល្បងជោគជ័យ ពួកគេក៏ដាក់ពង្រាយម៉ាស៊ីននេះនៅក្រុងតូក្យូ រួចចាប់ចោរបាន ៣៥ នាក់ក្នុងរយៈពេល ២៤ ម៉ោង។ 

រួចហើយដំណឹងនេះក៏ល្បីពេញពិភពលោក។ 

ដោយចាប់អារម្មណ៍ខ្លាំង អង់គ្លេសបានបញ្ជាទិញរ៉ូបូតនេះយកមកប្រើ។ ក្រោយដាក់ពង្រាយនៅទីក្រុងឡុងដ៍ រ៉ូបូតចាប់បានចោរ ៦៥ នាក់ក្នុងពេលក្រោម ៨ ម៉ោង។ 

អាមេរិកឃើញចឹងក៏បញ្ជាទិញដែរ។ មិនដល់ ៣ ម៉ោងផង ក្រោយដាក់ពង្រាយនៅទីក្រុងញូវយ៉ក រ៉ូបូតចាប់បានចោរ ១០០ នាក់។ 

ឥណ្ឌា ដែលកំពុងប្រឈមករណីចោរលួចសម្បើមដៃនោះ ក៏សម្រេចចិត្តសាកល្បងទិញមកប្រើដែរ។ ក្រោយដាក់ពង្រាយនៅទីក្រុងមុំបៃមិនដល់កន្លះម៉ោងផង ចោរលួចរ៉ូបូតបាត់៕ 

-->
adverise with khmeread