adverise with khmeread 1460262550039 lc galleryimage timothy bradley falls to

ប៉ាក​គី​អៅ​ឈ្នះ​ពិន្ទុ​ប្រ៊ែ​ត​លី​មុន​ចូលនិវត្តន៍ ក្រោយ​វាយ​អុកគូថ​អ្នក​ប្រដាល់​អាមេរិក ២ លើក​

​    ​មែន​នី ប៉ាក​គី​អៅ​បានបញ្ចប់​អាជីព​ប្រដាល់​របស់ខ្លួន​ជាមួយនឹង​ជ័យជម្នះ​ជា​ឯកច្ឆន្ទ​លើ​គូសត្រូវ​ចាស់ ធី​ម៉ូ​ធី ប្រ៊ែ​ត​លី នៅ​សង្វៀន​ទីក្រុង​ឡាស​វេ​ហ្គា​ល​កាលពី​យប់​ថ្ងៃអាទិត្យ​នៅ​អាមេរិក (​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា​)​។ 

​    ​នេះ​ជា​ជ័យជម្នះ​ដោយ​ពិន្ទុ​លើក​ទី​បី​ហើយ​លើ​ប្រ៊ែ​ត​លី ក្នុងជំនួប ៤ លើក​កន្លងមក ដោយ​ប្រ៊ែ​ត​លី​ធ្លាប់​ឈ្នះ​តែម្តង​គត់​ក្នុង​ឆ្នាំ ២០០៩ នៅ​សង្វៀន MGM Grand​។ 

​    ​ក្រោយ​ជ័យជម្នះ​នេះ មានការ​លើកឡើង​ជាច្រើន​ថា​តើ​អ្នក​ប្រដាល់​ហ្វ៊ី​លី​ពី​ន​រូបនេះ​នឹង​ប្រកួត​ម្តងទៀត​ឬក៏​អត់​។ ប៉ុន្តែ​ប៉ាក​គី​អៅ​បានបញ្ជាក់​ច្បាស់​ហើយ​ថា​នេះ​ជា​ប្រកួត​ចុងក្រោយ​របស់គេ ហើយ​ថា​គាត់​ចង់​ប្រឡូក​ក្នុង​ឆាកនយោបាយ​នៅ​ប្រទេស​កំណើត​។ ប៉ុន្តែ​នរណា​ទៅ​ដឹង​ទៅ​ថា​គាត់​នឹង​ត្រឡប់មក​ប្រកួត​វិញ​នោះ ព្រោះ​កន្លងមក​ប៉ាក​គី​អៅ​តែង​ល្បី​ជាងគេ​ខាង​ការផ្លាស់ប្តូរ​ចិត្ត​នេះឯង​។ 

​     លទ្ធផល​បញ្ចប់​ថ្ងៃនេះ​គឺ​ប៉ាក​គី​អៅ​ឈ្នះ​អ្នក​ប្រដាល់​អាមេរិក​ប្រ៊ែ​ត​លី​ក្នុង​ពិន្ទុសរុប ១១៦-១១០ ដោយ​ការ​កាត់សេចក្តី​របស់​ចៅក្រម​ចំនួន ៣ រូប​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់