យុវជនម្នាក់ស្លាប់ភ្លាមៗ ខណៈបើកម៉ូតូវ៉ាជែងរថយន្ត១គ្រឿងហើយជ្រុលចង្កូតបុករថយន្ត១គ្រឿងទៀត

កំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងគ្រោះស្លាប់ភ្លាមៗ ខណៈបើកម៉ូតូវ៉ាជែងរថយន្ត១គ្រឿង ​ហើយជ្រុលចង្កូតបុករថយន្ត១គ្រឿងទៀត ដែលធ្វើដំណើរច្រាសទិសគ្នា កើតឡើងកាលពីថ្ងៃសៅរ៍ទី៣០ ខែមករា ឆ្នាំ២០២១​ វេលាម៉ោង១២ និង៣០​នាទី​ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ​ ១០៣-១០៤ ស្ថិតនៅភូមិថ្មកែវ​ ឃុំស្វាយជ្រុំ​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាក​ HONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ​ 1BL-6203 បើកបរដោយឈ្មោះ​ ណឹប​ សុភត្រា​ ភេទប្រុស អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពន្លៃ​ ឃុំពន្លៃ​ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បើកបរចេញពីទិសខាងលិច​ទៅទិសខាងកើត​។ 

លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ​ បានឡើងវ៉ាឬជែងរថយន្ត​មួយគ្រឿងមិនស្គាល់ម៉ាកនិងស្លាកលេខ​ ក៏បានទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក SCANIA ពណ៌ស​ ពាក់ស្លាកលេខ​ កំពង់ឆ្នាំង​ 3A-1207​ មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ​ (រត់គេចខ្លួនបាត់) ក្នុងដំណើរច្រាស់ទិសគ្នា​បណ្ដាលឱ្យស្លាប់​អ្នកបើកបរម៉ូតូនៅហ្នឹងកន្លែងកើតហេតុតែម្តង​។

ម៉ូតូនិង​ រថយន្ត​ជាវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុករលាប្អៀរ​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី​៕

-->
adverise with khmeread