ឧត្តមនាវីឯកអាមេរិកម្នាក់លេងចិត្តសាស្ត្រដាក់ចិនថា មីស៊ីលប្រឆាំងនាវារបស់ប៉េកាំងនឹងមិនអាចឈ្នះសង្គ្រាមជាមួយអាមេរិកបានទេ

មន្រ្តីយោធាជាន់ខ្ពស់អាមេរិកម្នាក់និយាយកាលពីថ្ងៃទី២៩មករាថា ចិនកំពុងតែ "ចំណាយប្រាក់ជាច្រើន" ទៅលើមីស៊ីលផ្លោងប្រឆាំងនាវាចម្បាំង ប៉ុន្តែវាមិនអាចជួយកងទ័ពរំដោះប្រជាជនឈ្នះនូវជម្លោះរវាងប្រទេសទាំងពីរឡើយ។

លោកឧត្តមនាវីឯក Jeffrey Trussler អនុប្រធានប្រតិបត្តិការកងទ័ពជើងទឹកសម្រាប់សង្គ្រាមព័ត៌មានបាននិយាយថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធនូវកម្មវិធីមីស៊ីលរបស់ប្រទេសចិនដោយហៅវាថាជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធ្វើឱ្យតំបន់មានអស្ថិរភាព។

លោកបាននិយាយនៅក្នុងព្រឹត្តិការណ៍ជាក់ស្តែងមួយដែលរៀបចំឡើងដោយអង្គភាពស៊ើបការណ៍សម្ងាត់និងសន្តិសុខជាតិកាលពីថ្ងៃពុធថា "ខ្ញុំនឹងមិនលម្អិតបន្ថែមទៀតនូវអ្វីដែលយើងដឹងនិងមិនដឹងអំពីវានោះទេ ។ ប៉ុន្តែពួកគេបានចំណាយប្រាក់យ៉ាងច្រើនក្នុងសមត្ថភាពដើម្បីពង្រឹងការពារឆ្នេររបស់ពួកគេនៅសមុទ្រចិនខាងត្បូងជាមួយនឹងសមត្ថភាពមីស៊ីលប្រឆាំងកប៉ាល់។ វាជាកិច្ចខិតខំប្រឹងប្រែងនាំឱ្យមានអស្ថិរភាពនៅសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងតំបន់សមុទ្រទាំងអស់នៅទីនោះ។ នៅពេលដែលការទាមទាររបស់ពួកគេមានលើកោះដែលមានជម្លោះទាំងនេះ ពួកគេកំពុងធ្វើសមយុទ្ធយោធានៅតាមតំបន់ទាំងនោះ"។

កាសែត South China Morning Post បានរាយការណ៍កាលពីខែសីហាថា កងទ័ពរំដោះប្រជាជនបានបាញ់សាកល្បងមីស៊ីល DF-26B និងនាវាពិឃាតផ្ទុកយន្តហោះចម្បាំង DF-21D ចូលទៅក្នុងតំបន់មួយរវាងកោះហៃណាននិងប្រជុំកោះប៉ារ៉ាសែលដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ដោយដកស្រង់ប្រភពមួយ ជិតស្និទ្ធិនឹងយោធាចិន៕ ប្រភព៖ South China Morning Post

-->
adverise with khmeread