ប្រជាជនថៃកាត់ឆុងសម័យកូវីដដោយដេកក្នុងក្តារមឈូស

នៅវត្តមួយនៅជាយក្រុងបាងកក អ្នកចូលរួមក្នុងពិធីសាសនាប្រចាំថ្ងៃនាំគ្នាដេកកាន់បាច់ផ្កាក្នុងមឈូស គ្របក្រណាត់សពីលើ ហើយព្រះសង្ឃសូត្រធម៌។

វត្តបាងណាណៃ ក្នុងទីក្រុងបាងកកទាក់ទាញមនុស្សជាង ១០០ នាក់ក្នុងមួយថ្ងៃមកធ្វើពិធីបែបនេះ ដោយសង្ឃឹមថាវាអាចកែជោគវាសនារបស់ពួកគេឬផ្តល់ឱ្យពួកគេនូវការចាប់ផ្តើមថ្មីក្នុងសម័យកូវីដ១៩។

សម្រាប់មនុស្សមួយចំនួន សម្ពាធនៃជីវិតក្នុងអំឡុងសម័យកូវីដបានធ្វើឱ្យពិធីសាសនាបែបនេះកាន់តែមានសារៈសំខាន់។

ម្ចាស់តូបលក់អាហារអាយុ ៥២ ឆ្នាំឈ្មោះ Nutsarang Sihard ដែលចូលរួមពិធីនេះ និយាយថា "ខ្ញុំសារភាពថា ខ្ញុំស្ត្រេសខ្លាំងសព្វថ្ងៃនេះពីព្រោះខ្ញុំរកចំណូលបានតិចតួច ដោយសារជំងឺរាតត្បាត ហើយខ្ញុំប្រាកដណាស់ថា អ្នករាល់គ្នានៅទីនេះមានអារម្មណ៍ដូចគ្នា"។

អ្នកចូលរួមពិធីត្រូវចំណាយម្នាក់ ១០០ បាតសម្រាប់ផ្កាទៀននិងក្រណាត់ស។ ពួកគេធ្វើតាមការណែនាំរបស់ព្រះសង្ឃ ដោយដំបូងត្រូវដេកក្នុងមឈូស បែរក្បាលទៅទិសខាងលិច ជាទិសសម្រាប់ការបូជាសព មុនពេលប្តូរទិសទៅកើតវិញដើម្បីជាសញ្ញាបង្ហាញពីការចាប់កំណើតឡើងវិញ។

លោកស្រី Nutsarang Sihard និយាយថា "ខ្ញុំមានអារម្មណ៍ថាខ្ញុំបានចាប់កំណើតឡើងវិញ បានរស់ឡើងវិញ និងបានក្លាយជាមនុស្សថ្មី"៕ ប្រភព ៖ Asiaone

-->
adverise with khmeread

អ្នកនឹងចូលចិត្ត