adverise with khmeread 2f6e1d4300000578 3362669 image a 44 1450290783766

សមាជិក​រាជវង្ស​កាតា​ស្ថិត​ក្នុងចំណោម​អ្នកប្រមាញ់​សត្វ​ស្ទាំង ២៦ នាក់​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​ចាប់ពង្រត់​នៅ​អ៊ីរ៉ាក់

​សមាជិក​រាជវង្ស​កាតា​ត្រូវបាន​ខ្មាន់កាំភ្លើង​ចាប់ពង្រត់​ខណៈ​កំពុង​ចេញ​ប្រមាញ់​សត្វ​ស្ទាំង​នៅ​តំប់ន​វាល​ខ្សាច់​ដាច់ស្រយាល​នៅ​អ៊ីរ៉ាក់​ភាគខាងត្បូង បន្ទាប់ពី​ឆ្មាំ​ការពារ​ប្រដាប់អាវុធ​របស់​អ៊ីរ៉ាក​បាន​រត់ចោល​ពួកគេ​។​

​ដំណឹង​នេះ​បាន​លេចឡើង​កាលពី​ថ្ងៃទី ១៦ ខែធ្នូ ដោយ​ពួក​ខ្មាន់កាំភ្លើង​បាន​ចាប់ពង្រត់​អ្នកប្រមាញ់​សត្វ​ស្ទាំង​កាតា​ចំនួន ២៦ នាក់​ក្នុងចំណោម​នោះ​ក៏មាន​សមាជិក​រាជវង្ស​ផងដែរ បន្ទាប់ពី​អ្នក​ទាំងអស់នោះ​ត្រូវបាន​លួច​ចាប់ពង្រត់​ចេញពី​ជំរំ​ពួកគេ​នៅក្បែរ​ខេត្ត Samawah ស្ថិត​ឆ្ងាយ​ពី​ទីក្រុង​បា​ដា​ដ​ប្រមាណ ៣៧០ គីឡូម៉ែត្រ​។ 

​អភិបាលខេត្ត លោក Faleh al-Zayadi បាន​មានប្រសាសន៍ថា ការ​លួច​ឆ្មក់​ចាប់ពង្រត់​នេះ​ធ្វើឡើង​នៅ​ម៉ោង​ប្រមាណ ៣ ទៀបភ្លឺ​ព្រឹក​ថ្ងៃ​ពុធ​។ លោក​បាន​បន្ថែមទៀតថា ជន​ចាប់ពង្រត់​មាន​គ្នា​ប្រហែល ១០០ នាក់​ជិះ​រថយន្ត SUV បំពាក់​ដោយ​កាំភ្លើងយន្ត​ចំនួន ៥០ គ្រឿង​បានធ្វើ​សកម្មភាព​ចាប់ពង្រត់​នេះ​។ 

​វរសេនីយ៍ឯក​ប៉ូលិស​ខេត្ត Samawah ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយរូប​បាន​និយាយថា អ្នកប្រមាញ់​ទាំងអស់​ត្រូវបាន​អមដំណើរ​ដោយ​កងសន្តិសុខ​អ៊ីរ៉ាក់ ប៉ុន្តែ​ពួកគេ​បានសម្រេច​ចិត្ត​មិន​ប្រយុទ្ធ​ជាមួយ​ក្រុម​ខ្មាន់កាំភ្លើង​ដ៏​ធំ ដែល​បំពាក់​សុទ្ធតែ​អាវុធ​ធំ​តូច​និង​មធ្យម​នោះទេ​។ 

​នេះ​គឺជា​ការចាប់​ពង្រត់​ដ៏​ល្បី​លើក​ទី​ពីរ​ហើយ​ក្នុងប្រទេស​អ៊ីរ៉ាក់ ចាប់តាំងពី​ខែកញ្ញា​មក នៅពេល​ប្រជាជន​តួ​ក​គី ១៨ នាក់​ត្រូវបាន​គេ​ចាប់ពង្រត់​។  ឥឡូវនេះ​សមត្ថកិច្ច​អ៊ីរ៉ាក់​កំពុងតែ​ដុតដៃដុតជើង​សម្បើម​ណាស់​ដើម្បី​ស្វែងរក​អ្នកប្រមាញ់ និង​តាម​ចាប់​ពួក​ជន​ចាប់ពង្រត់​ទាំងនោះ​។ 

​មន្ត្រី​ស៊ើបអង្កេត​អ៊ីរ៉ាក់​ពីរ​នាក់​ដែលមាន​ភារកិច្ច​ការពា​រ​ក្រុម​អ្នកប្រមាញ់​ក៏ត្រូវ​បាន​ចាប់ខ្លួន​ដែរ ប៉ុន្តែ​ក្រោយមក​បន្តិច​ត្រូវបាន​ដោះលែង​វិញ​។ ក្រសួងការបរទេស​កា​តា​បាន​ស្នើសុំ​ព័ត៌មាន​លម្អិត​ពី​អ៊ីរ៉ាក់​ទាក់ទង​នឹង​ការចាប់​ពង្រត់​នេះ ហើយ​ជម្រុញ​ឲ្យ​ពួកគេ​ខ្នះខ្នែង​ដើម្បី​រំដោះ​ពួក​អ្នកប្រមាញ់​ឲ្យ​កាន់តែ​ឆាប់​កាន់តែ​ល្អ​។​

​គួរ​បញ្ជាក់ថា​ក្រុម​អ្នកប្រមាញ់​កាតា​ទាំងនេះ​បាន​ចូលមក​អ៊ីរ៉ាក់​ដោយមាន​ការអនុញ្ញាត​ត្រឹមត្រូវ ហើយ​ពួក​អ្នកប្រមាញ់​ទាំងនេះ​ត្រូវគេ​ល្បី​ថា​ឧស្សាហ៍​ដើរហើរ​នៅ​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ប្រមាញ់​សត្វ​ស្ទាំង​ណាស់​៕  

ពួកអ្នកប្រមាញ់សត្វស្ទាំងមកពីកាតារួមទាំងសមាជិករាជវង្សផងត្រូវបានចាប់ពង្រត់នៅខេត្ត Samawah របស់អ៊ីរ៉ាក់កាលពីថ្ងៃពុធ 

​ប្រភព​៖ ដេលី​មែ​ល​

adverise with khmeread

មតិយោបល់