adverise with khmeread 56a400f4 0b75 4bf4 82e9 bc065c71b940

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បង្ក្រាប​ចាប់​មេខ្លោង​គ្រឿង ញៀន​ដ៏ធំ​

     ភ្នំពេញ ​៖ ជនសង្ស័យ​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ចំនួន​៣​នាក់​ត្រូវបាន​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កន្លែង​២​ទីតាំង​ផ្សេងគ្នា​នា​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ និង​ព្រឹក​ថ្ងៃទី​៩​មេសា​កន្លងទៅនេះ​។​

     សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន វុទ្ធី អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​មុនដំបូង​នៅ​ចំណុច​ផ្លូវជាតិ​លេខ៦A ទល់មុខ​ហាង​លក់​នំប៉័ង​យីហោ​ភ្នំពេញ បាន​ចំនួន​២​នាក់​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ ជាមួយនិង​ការចាប់យក​វត្ថុតាង​មាន​ជា​គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម​។​

      បន្ទាប់ពី​ការស៊ើបអង្កេត​និង​ក្តោប​មុខសញ្ញា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន វុទ្ធី បាន​ដឹក នាំ​កម្លាំង ជាមួយនិង​ការសម្របសម្រួល​ពី​តំណាង​អយ្យការ ឈានដល់​ចុះ​ឆែកឆេរ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៦៦ ភូមិ​-​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​មេខ្លោង​បាន​ម្នាក់ទៀត​ឈ្មោះ ហៀ​ង ជាមួយនិងរ​ត្ថុ​តាំង​គ្រឿងញៀន​ចំនួន​២​សុង ស្មើ​និង​២០​កញ្ចប់ ឬ​២០០០​គ្រាប់​។​

      ជនសង្ស័យ​ទី​១​មានឈ្មោះ ពៅ ទី​២​ឈ្មោះ​ គៀត អ្នក​ទាំង​២​ចាប់​នៅ​ទឹកដី​ខណ្ឌ​ជ្រោ​ចង្វារ​ និង​ម្នាក់ទៀត​ជា​មេខ្លោង​ឈ្មោះ​ហៀ​ង​ចុងក្រោយ​ចាប់បាន​នៅ​ទឹកដី​ខណ្ឌ​សែន​សុខ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់