អ៊ីស្រាអែលនឹងផ្តល់វ៉ាក់សាំង ៥០០០ ដូសដល់ប៉ាឡេស្ទីន

អ៊ីស្រាអែលនិយាយថាខ្លួនកំពុងផ្ទេរវ៉ាក់សាំងកូវីដចំនួន ៥០០០ ដូសដើម្បីចាក់ដល់បុគ្គលិកសុខាភិបាលប៉ាឡេស្ទីនជួរមុខ។

អ៊ីស្រាអែលមានកម្មវិធីចាក់វ៉ាក់សាំងទំនើបបំផុតមួយនៅលើពិភពលោក ប៉ុន្តែប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់កាន់កាប់ West Bank និង Gaza នៅមិនទាន់មានវ៉ាក់សាំងទេ។

អ្នកជំនាញ UN និយាយថា អ៊ីស្រាអែលមានទំនួលខុសត្រូវសម្រាប់ការចាក់វ៉ាក់សាំងនៅទីនោះ។

អ៊ីស្រាអែលនិយាយថានេះមិនមែនជាផ្នែកមួយនៃពិធីសារដែលបានព្រមព្រៀងទេ ហើយខ្លួនក៏មិនបានទទួលសំណើណាមួយពីប៉ាឡេស្ទីនដែរ។ នេះគឺជាការផ្ទេរលើកដំបូងរបស់ខ្លួន។

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថាអ៊ីស្រាអែលបានកត់ត្រាករណីជំងឺកូវីដចំនួន ៦៤០.០០០ ករណីចាប់តាំងពីការរាតត្បាត ហើយមានមនុស្សស្លាប់ជាង ៤៧០០ នាក់។ ការស្រាវជ្រាវបានបង្ហាញថាមានករណីជិត ១៦០.០០០ ករណីនៅតំបន់ West Bank និង Gaza ដោយមានអ្នកស្លាប់ ១.៨៣៣ នាក់។

កិច្ចព្រមព្រៀងពិសេសរបស់អ៊ីស្រាអែលជាមួយក្រុមហ៊ុនផ្គត់ផ្គង់វ៉ាក់សាំង Pfizer  បានជួយប្រទេសនេះឱ្យក្លាយជាប្រទេសដែលទទួលបានការព្យាបាលដល់ប្រជាជនច្រើនជាងប្រជាជនដទៃទៀត។

ប្រជាជនប្រមាណ ១,៧ លាននាក់ដែលស្ទើរតែ ២០ ភាគរយនៃចំនួនប្រជាជនបានទទួលដូសទាំងពីររួចហើយ។ មនុស្សជាងបីលាននាក់បានទទួលការចាក់វ៉ាក់សាំងលើកទី១។ យ៉ាងណាមិញ ប្រទេសនេះនៅតែស្ថិតក្នុងស្ថានភាពបិទទីក្រុងដដែល។

ការិយាល័យរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Benny Gantz បានបញ្ជាក់កាលពីថ្ងៃអាទិត្យថាអ៊ីស្រាអែលនឹងធ្វើការផ្ទេរវ៉ាក់សាំងទៅកាន់អាជ្ញាធរប៉ាឡេស្ទីន។ ប្រជាជនប៉ាឡេស្ទីនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕ ប្រភព ៖ BBC


 

-->
adverise with khmeread