ឆ្លងចរន្តភ្លើងឆេះតូបលក់ដូរអស់៣តូបនៅផ្សារគគីរ

កណ្តាល​ ៖​ មានករណីឆ្លងចរន្តអគ្គីសនីបណ្ដាលឱ្យឆេះតូបក្នុងផ្សារ អស់ចំនួន០៣តូប​ កាលពីថ្ងៃ សៅរ៍ ទី ៣០ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ១១និង ៥៥ នាទីយប់ នៅចំណុចផ្សារគគីរ  ភូមិ - ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា​ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានករណីអគ្គីភ័យមួយកើតឡើងបណ្ដាលឱ្យឆាបឆេះតូបលក់ដូរ ធ្វើពីឥដ្ឋជញ្ជាំងឥដ្ឋ ប្រក់ស័ង្កសី ផ្ទាល់លើបេតុងក្នុងផ្សារគគីរអស់ចំនួន ០៣តូប តូបកាត់ដេរ០១ .តូបអ៊ុតសក់០១ និងតូបលក់គ្រឿងទេស០១ (លក់ចាប់ហ៊ួយ០១ ) របស់អ្នកលក់ដូរក្នុងផ្សារគគីរ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល​ ហើយសម្ភារៈនៅក្នុងតូបគឺខូចខាតស្ទើរទាំងស្រុង។

ក្រោយទទួលព័ត៌មានកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលគគីរ បានចុះទៅដល់កន្លែងកើតហេតុ ​រាយការណ៍ជូនលោកអធិការ ដើម្បីសុំអន្តរាគមន៍យករថយន្តពន្លត់អគ្គីភ័យចេញជួយពន្លត់ ហើយម្ចាស់តូបមិននៅក្នុងតូបផ្សារ ដោយម្ចាស់បិទទ្វារចាក់សោទៅដេកផ្ទះ​ ពេលនោះអណ្ដាតភ្លើងឆាបឆេះចំនួន០៣តូប កម្លាំងប៉ូលិសបានអន្តរាគមន៍ពន្លត់រួមនឹងប្រជាពលរដ្ឋ គ្រប់គ្រងបាន១​០០ភាគរយ មិនឱ្យឆេះរាលដាដល់តូបអ្នកជិតខាងឡើយ​ ហើយបានប្រើទឹកបាញ់ពន្លត់អស់ទឹក០១រថយន្តធំ។

បើតាមការសន្និដ្ឋានបឋមថា​ ករណីនេះ បណ្តាលមកពីផ្ទុះចរន្តអគ្គិសនី៕

-->
adverise with khmeread