បង្ក្រាបទីតាំងលេងល្បែងជល់មាន់ អ្នកលេងរត់អស់ចាប់បានម៉ូតូ៤គ្រឿង, មាន់៤ក្បាល

ភ្នំពេញ ៖ ប៉ូលិសខណ្ឌច្បារអំពៅ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ជល់មាន់ នៅដីឡូត៍គ្មានលេខ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០២១ ម៉ោង០១ និង៣០នាទីរសៀល។

ប៉ូលិសនិយាយថា អ្នកញៀនល្បែងជល់មាន់ជាច្រើននាក់បានរត់ប្រសាច ខណៈពេលប៉ូលិសទៅដល់ តែបានដកហូតវត្ថុតាងរួមមាន ម៉ូតូ៤គ្រឿង, មាន់ជល់ ០៤ក្បាល (ងាប់២), កន្រ្តកដាក់មាន់ ០៤។

វត្ថុតាងទាំងអស់បានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread