adverise with khmeread 32f70ced00000578 3529719 image a 110 1460108242529

ឱកាស​ចូលឆ្នាំ​ដើរលេង​ទីណា​ខ្លះ​? បើ​ចូលចិត្ត​ផ្សងព្រេង​គួរ​សាក​សណ្ឋាគារ​មហា​គ្រោះថ្នាក់​នេះ​ល៎​មើល​!

    ​សណ្ឋាគារ​ព្យួរ​ពី​ជម្រាល​ជញ្ជាំង​ភ្នំ​កម្ពស់ ៦០ ម៉ែត្រ​មួយកន្លែង​កំពុងតែ​ស្វែងរក​ទីកន្លែង​បន្ថែមទៀត​ជាច្រើន បន្ទាប់ពី​មាន​តម្រូវការ​ពី​អ្នកទេសចរ​ចិត្ត​ក្លាហាន ដែល​បាន​កក់​បន្ទប់​ពេញៗ​សឹង​រាល់​ឆ្នាំ​។​

​    ​សណ្ឋាគារ​ព្យួរ​នៅ​ជម្រាលភ្នំ​របស់​ក្រុមហ៊ុន Gaia Adventures នេះ មាន​ប្រជាប្រិយ​ភាពខ្លាំង​ជាមួយ​អ្នក​និយម​ចូល​ចិត្តការ​ផ្សងព្រេង​គ្រោះថ្នាក់​រហូតដល់​ថ្នាក់​ម្ចាស់​សណ្ឋាគារ​នេះ​បាន​ស្វះស្វែង​ពង្រីក​ទីតាំង​ថ្មីៗ​នៅ​ជុំវិញ​ចក្រភព​អង់គ្លេស​។ 

​     ភ្ញៀវ​ម្នាក់​ត្រូវ​បង់ថ្លៃ ៥០០ ផោន (​ប្រហែល ៧០៦ ដុល្លារ​) ក្នុង​មួយ​យប់ សម្រាប់​គ្រែ​ដេក​ដែល​ព្យួរ​ចេញពី​ជញ្ជាំង​ភ្នំ​ក្បែរ​ភូមិតូច​មួយ​ឈ្មោះ Rhoscolyn ក្នុង​តំបន់ Anglesey នៃ​វែ​ល​ខាងជើង ហើយ​គេ​អាច​មើលឃើញ​ទេសភាព​យ៉ាង​ស្រស់ស្អាត​នៃ​ឆ្នេរ​របស់​ប្រទេស​វែ​ល​។​

​     គ្រែ​ដេក​សណ្ឋាគារ​នេះ​បង្កើត​ចេញពី​អង្រឹង​ព្យួរ​ដោយ​ខ្សែកាប និង​អាចដាក់​មនុស្ស​បាន ៣ នាក់​។ ហើយ​វា​អាច​ប្រែក្លាយ​ទៅ​ជម្រក​តង់​វិញ ប្រសិនបើ​អាកាសធាតុ​ប្រែប្រួល​មិនល្អ​។ 

​    ​អ្នករៀបចំ លោក Sam Farsworth បាន​និយាយថា ក្រុមហ៊ុន​បានទទួល​ការ​កក់​បន្ទប់​ពេញៗ​រាល់​ឆ្នាំ ហើយ​ឥឡូវ​កំពុង​ស្វែងរក​ទីតាំង​ថ្មីៗ​ដើម្បី​ពង្រីក​ការរកស៊ី​៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់