មេធាវីម្នាក់អះអាងថា FBI រកឃើញដុំមាសសម័យសង្គ្រាមស៊ីវិលនៅសហរដ្ឋអាមេរិកតម្លៃ ៤០០ លានដុល្លារ តែមិនលាតត្រដាងឱ្យគេដឹង

មេធាវីម្នាក់បានអះអាងថា FBI បានរកឃើញមាសដុំតម្លៃ ៤០០ លានដុល្លារសម័យសង្គ្រាមស៊ីវិលដែលចោរលួចយកទៅកប់នៅក្នុងព្រៃនៃរដ្ឋ Pennsylvania កាលពី ៣ ឆ្នាំមុន តែមិនព្រមលាតត្រដាងជាសាធារណៈ។

មេធាវីទីក្រុង Harrisburg លោក William Cluck បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា គាត់ស្គាល់ឈ្មោះចៅក្រមសហព័ន្ធម្នាក់ ដែលបានបង្គាប់ឱ្យបិទបញ្ចប់ការកត់ត្រាទាំងអស់នៃកំណាយមាសនេះនៅខែមីនាឆ្នាំ ២០១៨។

បន្ទាប់ពីបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ Right-to-Know លោក Cluck បានប្រាប់វេបសាយ PennLive ថា "ខ្ញុំទទួលបានអ្វីដែលខ្ញុំចង់បាន"។

លោកថាឥឡូវនេះលោកអាចប្តឹងចៅក្រមរូបនោះដើម្បីបើកកំណត់ត្រាឡើងវិញក្នុងករណីនេះ។

កូនក្តីរបស់លោក Cluck គឺក្រុមហ៊ុន Finders Keepers LLC ដែលប្រមាញ់កំណប់ បាននិយាយថា ពួកគេត្រូវបានហាមឃាត់មិនឱ្យជីករកវត្ថុមានតម្លៃនៅតំបន់ព្រៃ Dents Run ដែលគេនិយាយតគ្នាថាមានមាសកប់នៅទីនោះ។

ក្រោយមក FBI បានបំពេញការងារនៅឯព្រៃនោះ ប៉ុន្តែនិយាយថាពួកគេរកមិនឃើញអ្វីទាំងអស់។

យោងតាមដំណើររឿងព្រេងនិយាយតគ្នា ១៥៥ ឆ្នាំមុន រទេះសេះរបស់ទ័ពសហភាពបានដឹកមាស ២ តោនក្នុងដំណើរចម្ងាយ ៤០០ ម៉ាយល៍រវាងរដ្ឋ Wheeling, West Virginia និង Gettysburg។

មាសនោះត្រូវបានផ្ញើដោយប្រធានាធិបតីអាប្រាហាំ លីនខូនដើម្បីបើកប្រាក់ខែដល់ទាហានសហភាព ប៉ុន្តែឈប់សំចតដំបូងនៅតំបន់ US Mint ក្នុងទីក្រុង Philadelphia។

រទេះដឹកមាសនោះត្រូវបានប្រទះឃើញចុងក្រោយនៅទីក្រុង St Marys រដ្ឋ Pennsylvania ដោយធ្វើដំណើរទៅភាគឦសានឆ្ពោះទៅរដ្ឋធានី។

នៅពេលរទេះសេះមិនបានទៅដល់តំបន់ Mint អ្នកស្វែងរកត្រូវបានបញ្ជូនទៅ តែរកឃើញតែរទេះទទេនិងសាកសពទាហាន។

តាមដំណើររឿងផ្សេងៗទៀតនិយាយថា អនុសេនីយ៍ទោដែលដឹកនាំរទេះសេះនេះបានធ្លាក់ខ្លួនឈឺ ហើយខ្សឹបប្រាប់អាថ៍កំបាំងទំនិញមាសនេះទៅទាហានថ្នាក់ទាប។

យ៉ាងណាមិញ កូនក្តីរបស់លោក Cluck ដាក់តម្លៃមាសទាំងនោះខ្ទង់ ៤០០ លានដុល្លារ ដោយជឿជាក់យ៉ាងច្បាស់ថា វាអាចមានមាសច្រើនជាងមួយតោនដែលត្រូវបានគេកប់នៅព្រៃ Dents Run ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread