ក្មេងវៀតណាមម្នាក់បោះបង់ចោលការសិក្សាដើម្បីមកពិសោធន៍គ្រាប់រំសេវ ផ្ទុះដាច់ដៃសល់តឹកឡឹក

មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់មកពីខេត្ត Nghe An ក្នុងប្រទេសវៀតណាមត្រូវគេប្រទះឃើញរបួសដៃយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីឧបទ្ទវហេតុផ្ទុះកាំជ្រួចច្នៃកាលពីថ្ងៃអាទិត្យទី៣១មករា។

គ្រោះថ្នាក់នេះកំពុងត្រូវបានប៉ូលិសស្រុក Que Phong ខេត្ត Nghe An ធ្វើការស៊ើបអង្កេត។

យោងតាមការត្រួតពិនិត្យបឋម ជនរងគ្រោះឈ្មោះ L.V.G អាយុ ១៥ ឆ្នាំត្រូវគេប្រទះឃើញរបួសដៃស្តាំសុះសាច់សល់តឹកឡឹក បន្ទាប់ពីអ្នកជិតខាងបានឮសំឡេងផ្ទុះខ្លាំងចេញពីផ្ទះរបស់គាត់នៅម៉ោងប្រហែល ១២ យប់។

L.V.G ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែដៃរបស់ក្មេងនេះប្រហែលមិនអាចតជាប់វិញបានទេ។

ការស៊ើបអង្កេតក៏បានបង្ហាញផងដែរថា L.V.G បានបោះបង់ចោលការសិក្សា ហើយមកពិសោធន៍គ្រឿងផ្ទុះ ដែលក្រុមគ្រួសាររបស់គាត់មិនជំរុញឱ្យធ្វើទេ៕ ប្រភព ៖ tuoitrenews.vn

-->
adverise with khmeread