Single កម្រិតធ្ងន់ធ្ងរ! បុរសម្នាក់ភ្ជាប់ពាក្យនឹងតុក្កតាសិច ឥឡូវប្រកាសមានកូនជាមួយនឹងតុក្កតាទៀត

បុរសម្នាក់បានរៀបការជាមួយនឹងតុក្កតាសិច ដោយសារគាត់និយាយថា នាងងាយស្រួលណាត់ជួបជាងនារីពិតប្រាកដ។

លោក Tse Tin Wing ដែលរស់នៅទីក្រុងហុងកុង បានជះលុយទៅលើកាដូថ្លៃៗរួមទាំង iPhone 12 គ្រឿងថែមទៀតផង។

បុរសវ័យ៣៦ឆ្នាំរូបនេះបានអះអាងថា គាត់បានភ្ជាក់ពាក្យជាមួយគូដណ្ដឹងបញ្ចុះតម្លៃរបស់គាត់នៅដើមខែនេះក្នុងពិធីត្រឹមត្រូវ ដែលចូលរួមដោយគ្រួសារនិងមិត្តភក្តិ។

គាត់អះអាងថាគាត់មិនដែលបង្កហិង្សាលើគូដណ្តឹងគាត់ និង មិនដែលថើបនាងទេ ដោយសារខ្លាចធ្វើឱ្យខូចស្បែករលោងរបស់នាង នេះយោងតាមកាសែត Apple Daily ។ 

បន្ទាប់ពីទិញតុក្កតានេះពីចិនដីគោកនៅចុងឆ្នាំ២០១៩ Tse បានលាតត្រដាងថា គាត់បានលះបង់ពេលវេលាទាំងអស់របស់គាត់ ដើម្បីមើលថែមនុស្សជាទីស្រឡាញ់របស់គាត់។

Tse និយាយថា គាត់ដឹងថាគាត់ចូលចិត្តតុក្កតាតាំងពី១០ឆ្នាំមុន នៅពេលគាត់ឃើញវាក្នុងហាងមួយក្នុងសង្កាត់លក់រាយរបស់ហុងកុង។

គាត់និយាយថា "នៅគ្រានោះ តុក្កតាមួយតម្លៃ៨ម៉ឺនយ័ន (១២.៣៤៨ដុល្លារ) ដូច្នេះខ្ញុំបានបោះបង់គំនិតទិញវា ដោយសារមិនមានលទ្ធភាព។ ប៉ុន្ដែក្នុងឆ្នាំ២០១៩ ខ្ញុំឃើញតុក្កតាស៊ីលីកូនមួយនៅលើអ៊ីធឺណេត ដែលដាក់លក់ក្នុងតម្លៃ១ម៉ឺនយ័ន (១.៥៤៣ដុល្លារ) ដូច្នេះខ្ញុំក៏ទិញវាទៅ"។

Tse ក៏បានលាតត្រដាងដែរថា រៀងរាល់យប់តុក្កតាឈ្មោះ Mochi អង្គុយលើកៅអីក្បែរក្បាលដំណេកគាត់ នៅពេលគាត់កំពុងគេង ហើយគាត់បានជូតក្រណាត់សើមលើតុក្កតានោះ មុនពេលផាត់មុខមាត់ឱ្យនាង។

Tse បានអះអាងថា មិត្តស្រីជាមនុស្សពិតតែងតែសុំកាដូពីគាត់ ប៉ុន្ដែ Mochi មិនមាត់សូម្បីតែមួយម៉ាត់៕ 

-->
adverise with khmeread

អ្នកនឹងចូលចិត្ត