ជនបរទេសម្នាក់ចងកសម្លាប់ខ្លួននៅអគារលេខ៧១មិនទាន់ដឹងមូលហេតុ

ភ្នំពេញ ៖ មានករណីជនបរទេសម្នាក់បានបាត់មុខ៣ទៅ៤ថ្ងៃមិត្តភក្តិរកមិនឃើញ បង្កការសង្ស័យថានៅក្នុងបន្ទប់បិទចាក់សោធុំក្លិនស្អុយចេញមកក្រៅ សមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យបន្ទប់ នាថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២១ ម៉ោង៤ និង៣០នាទីល្ងាចក៏ឃើញជនបរទេសរូបនោះស្លាប់ដោយចងក។

សមត្ថកិច្ចនិយាយថា ជនបរទេសឈ្មោះ TIERNEY CIAN FERGAL ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិអៀកឡង់ កាន់លិខិតឆ្លងដែនលេខ LT-9586943 មុខរបរគ្រូបង្រៀនតាមអនឡាញ ស្នាក់នៅអគារលេខ៧១ បន្ទប់លេខ៥០២ ជាន់ទី៥ ផ្លូវលេខ៤៥០ ក្រុម២៦ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបាត់មុខ៣ទៅ៤ថ្ងៃមិត្តភក្តិរកមិនឃើញ។ 

បន្ទាប់ពីមានក្លិនស្អុយក្នុងបន្ទប់ចាក់សោ សមត្ថកិច្ចបានបង្កើតគណៈកម្មការបើកបន្ទប់មើល ក៏ឃើញជនបរទេសខាងលើចងកស្លាប់នៅក្នុងបន្ទប់ទឹក ហើមសាច់ក្លិនស្អុយទៅហើយ ដោយមិនដឹងមូលហេតុ។ សពត្រូវបានក្រុមគ្រូពេទ្យ និងប៉ូលិសការិយាល័យបច្ចេកទេសរាជធានីភ្នំពេញ និងគ្រូពេទ្យជំនាញ ធ្វើកោសល្យវិច័យបន្តតាមមុខជំនាញ៕


 

-->
adverise with khmeread