កម្លាំងអាវុធហត្ថឃាត់បុរសម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងបានលុង

រតនគិរី ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី នាង បូណា បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កាលពី ​វេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១កន្លងទៅ។

មន្ត្រីអាវុធហត្ថនិយាយថា ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សាន់ ដាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកចំនួន០២កញ្ចប់។

បច្ចុប្បន្ន កម្លាំងអាវុធហត្ថជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread