ម៉ូតូ៣គ្រឿងបើកបុកគ្នារបួសធ្ងន់ស្រាលប្រុសស្រី៤នាក់នៅក្រុងតាខ្មៅ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងរវាងម៉ូតូនិងម៉ូតូ២គ្រឿង នាថ្ងៃចន្ទ ទី០១ ខែកុម្ភៈ​ ឆ្នាំ២០២១ វេលាម៉ោង០៦ និង៣០នាទី ត្រង់ចំណុចខាងមុខសាលាខ្ពបវែង លើផ្លូវលេខ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្តាលឱ្យរងរបួសរណូករណែលធ្ងន់ស្រាលប្រុសស្រី ៤នាក់។

សមត្ថកិច្ចនិយាយថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1C-4036 ពាក់មួកសុវត្ថិភាព និង មានកញ្ចក់មើលក្រោយ អ្នកបើកម៉ូតូឈ្មោះ ដឿក វ៉ាន់ ដេត ភេទប្រុស មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (របួសស្រាល) និងអ្នករួមដំណើរពីក្រោយ២នាក់។

សមត្ថកិច្ចបន្តថា អ្នករួមដំណើរទី១-ឈ្មោះ ទន់ ចំរ៉ុង ភេទប្រុស អាយុ ៥១ ឆ្នាំ មានទីលំនៅភូមិ សង្កាត់ខាងលើ (របួសស្រាល) និងទី២-ឈ្មោះ ថាន់ វ៉ាន់នី ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ សង្កាត់ ខាងលើ (បាក់ឆ្អឹងដងកាំបិត)។ អ្នកទាំង ០៣ ត្រូវបានរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះម៉ូតូបើកក្នុងទិសដៅពីកើតទៅលិច។

លុះដល់ចំណុចខាងលើក៏បានបុកជាមួយម៉ូតូចំនួន២គ្រឿង គឺទី១- ម៉ូតូម៉ាក HONDA ZOOMER X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FZ-4200(ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះហ៊ សៀងឡេង ភេទស្រី អាយុ២៤ ឆ្នាំ មានទីលំនៅភូមិពោធិ៍រាមា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល (របួសជើងខាងឆ្វេងត្រូវបានបងប្អូនដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្នំពេញដោយខ្លួនឯង) ម៉ូតូបើកក្នុងទិសដៅពីលិច ទៅ កើត ។

ចំណែកម៉ូតូទី២ ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1M-7137 អ្នកបើកម៉ូតូមិនទាន់ស្គាល់អត្តសញ្ញាណ ម៉ូតូបើកក្នុងទិសដៅពីលិចទៅកើត។

 ម៉ូតូខូចខាត០៣ គ្រឿងបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ប៉ូលិសក្រុងតាខ្មៅដើម្បី​ចាត់ការ​តាមតិវិធី។ មូលហេតុមកពី អ្នកបើកម៉ូតូ HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1C-4036 បើកបរជែងខ្វះការប្រុងប្រយ័ត្ន៕

-->
adverise with khmeread